ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ហេតុអ្វី​ចាំបាច់​ទិញ​«​សិទ្ធិ​បើក​អាជីវកម្ម​បន្ត ឬ Franchise» របស់​វិទ្យាស្ថាន CAM-ASEAN?
03, Feb 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែល​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​-​ចិន ដល់​កុមារ និង​សិស្ស​និស្សិត ប្រកាស​លក់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត ដល់​ដៃគូ ឬ​វិនិយោគិន ដែលមាន​បំណង​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​អប់រំ​។ ហេតុអ្វី​ចាំបាច់​ទិញ «​សិទ្ធិ​បើក​អាជីវកម្ម​បន្ត ឬ Franchise» របស់​វិទ្យាស្ថាន CAM-ASEAN? ថា​តើ​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​?



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmey Thmey.com ជាមួយ​លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN)​ដូចតទៅ​៖
 
 
«​កេរ្តិ៍ឈ្មោះ​ល្អ​, បទពិសោធន៍​ជោគជ័យ​, បច្ចេកវិទ្យា​» ជា​អ្វីដែល​ដៃគូ និង​អ្នកវិនិយោគ​គួរ​ទិញ​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​ពី CAM-ASEAN​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ស៊ា​ង សុ​បញ្ញា បញ្ជាក់ថា​៖ «​ប្រសិនបើ​បងប្អូន​ទាំង​អស់ចង់​ធ្វើការ​ងារ​នេះ ជាមួយ​ក្រុមការងារ​ខ្ញុំ​។ ខ្ញុំ​រីករាយ នឹង​ជួបពិភាក្សា​គ្រប់ពេល ពី​បញ្ហា​នេះ​។ យើង​មិន​ចង់​ធ្វើការ​ជាមួយគ្នា​ហើយ​បរាជ័យ​នោះទេ ព្រោះ​ខ្ញុំ​ធ្វើ ត្រូវតែ​ជោគជ័យ​ទាំងអស់គ្នា រួមទាំង​សង្គមជាតិ​ផង​។ ដូច្នេះ​ខ្ញុំ​ទន្ទឹងរង់ចាំ និង​ជជែក​គ្នា​ដោយ​បើក​ចិត្ត​ទូលាយ​ជាមួយគ្នា​»​។ 
 
​បច្ចុប្បន្ន វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) មាន​សិស្ស​និស្សិត​កំពុង​សិក្សា​ជាង ២​ពាន់​នាក់ ដោយមាន​កម្មវិធីសិក្សា​ចំនួន ៧ រួមមាន ភាសា​អង់គ្លេស​, ភាសា​ចិន​, ជំនាញ​តាម​ក្រុមហ៊ុន​, កម្មវិធីសិក្សា​សម្រាប់​កុមារ​, វ័យ​ជំទង់​, កម្មសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​កម្មវិធី​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​៕
 
 

Tag:
 CAM-ASEAN
  Franchise
  វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​
  ស៊ា​ង សុ​បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com