អន្តរជាតិ
ស្ត្រី​ចិន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស សម្រាល​បានកូន​ស្រី​ម្នាក់​ដែលមាន​សុខភាព​ល្អ​
03, Feb 2020 , 9:59 pm        
រូបភាព
ស្រ្តីផ្ទុកកូរ៉ូណាវីរុស សម្រាលបានកូនស្រីម្នាក់ ដែលមានសុខភាពយ៉ាងល្អ។ រូបភាព៖ China Daily
ស្រ្តីផ្ទុកកូរ៉ូណាវីរុស សម្រាលបានកូនស្រីម្នាក់ ដែលមានសុខភាពយ៉ាងល្អ។ រូបភាព៖ China Daily
​ស្ត្រី​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ម្នាក់ នា​ថ្ងៃទី​៣០ ខែមករា បាន​សម្រាល​ទារក​មួយ ដែលមាន​សុខភាព​យ៉ាង​ល្អ នាម​ន្ទី​ពេទ្យ​ក្នុង​ក្រុង Harbin ខេត្ត Heilongjiang​។ នេះ​បើតាម​ការអះអាង​របស់​គណៈកម្មការក្រុង Harbin នា​ថ្ងៃទី​៣ ខែកុម្ភៈ​។



​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស សម្រាល​បាន​បុត្រី​ម្នាក់ មាន​ទម្ងន់​៣,០៥ គីឡូក្រាម នាម​ន្ទី​ពេទ្យ​មួយកន្លែង​ក្នុង​ក្រុង Harbin ខេត្ត Heilongjiang​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដើម្បី​ការពារ​ទារក​ពី​ការឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ ក្រុមគ្រូពេទ្យ​ជំនាញ​សម្រេច​សម្រាល​កូនស្រី​នេះ តាមរយៈ​ការវះកាត់​។​
 
​រហូតមកទល់​ពេលនេះ ស្ត្រី និង​កូនស្រី មាន​សុខ​ភាពល្អ​នៅឡើយ ប៉ុន្តែ​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ដាក់​នៅ​បន្ទប់​ដោយឡែក ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ​។ បើតាម​ការធ្វើ​រោគវិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ​លើ​ទារក​ចំនួន​ពីរដង ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងមក ទារក ត្រូវបាន​គេ​រកឃើញថា មិនមាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ឡើយ​។ យ៉ាងណាក៏ដោយ គេ​នៅតែ​តាមដាន​អ្នក​ទាំងពីរ​បន្តទៀត​៕
 

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com