សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ អ្នកស្លាប់​ឡើងដល់​៤២៦​នាក់ រីឯ​អ្នកជំងឺ​មាន​ជិត​២​ម៉ឺន​នាក់​ហើយ
04, Feb 2020 , 7:00 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​៤២៦​នាក់​បើ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​អង្គារ ទី​៤ ខែកុម្ភៈ​នេះ ខណៈ​តុល្យការ​អ្នកស្លាប់​កាលពី​ម្សិលមិញ គឺ​៣៦២​នាក់ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​។ ក្រៅពី​ករណី​នៅ​ហ្វីលីពីន អ្នកស្លាប់​ទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន​។​



​ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​២​ម៉ឺន​នាក់​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ មាន​ជាង​១៣០០០​នាក់ ហើយ​ជាង​៥០០​នាក់​ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ ជាមួយគ្នានេះ អ្នកជំងឺ​ជាង​៥៨០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com