សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ ហុងកុង មានករណីស្លាប់ទី១ រូបថត AFP
× ហុងកុងដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន មានករណីស្លាប់ដំបូងដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ បើតាម South China Morning Post អ្នកស្លាប់ជាបុរសវ័យ៣៩ឆ្នាំម្នាក់។
នេះជាករណីស្លាប់ដំបូងនៅតំបន់រដ្ឋបាលពិសេសរបស់ចិន ដោយហុងកុង មានអ្នកជំងឺ១៥នាក់ ខណៈម៉ាកាវមាន៨នាក់ និងតៃវ៉ាន់១០នាក់។ តួលេខនេះ នាំឲ្យប្រទេសចិនទាំងមូល មានអ្នកស្លាប់ ៤២៦នាក់ និង១នាក់ទៀតនៅហ្វីលីពីន។
ប្រភពព័ត៌មានដដែលបន្តថា បុរសម្នាក់នេះ បានស្លាប់បន្ទាប់ពីបេះដូងលែងដើរភ្លាមនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅមន្ទីរពេទ្យ Princess Margaret ។ រូបគេបានធ្វើដំណើរទៅកាន់ទីក្រុងវូហាននៅថ្ងៃទី២១ ខែមករា ហើយត្រឡប់មកវិញនៅពីរថ្ងៃបន្ទាប់់។ នៅថ្ងៃទី៣១ ខែមករា រូបគេបានចេញរោគសញ្ញានៃការឆ្លងកូរ៉ូណាវីរុស ហើយបន្ទាប់មក ក៏ត្រូវបានបញ្ជាក់ថា ពិតជាឆ្លងវីរុសមែន និង ជាអ្នកជំងឺលេខរៀងទី១៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com