ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E?
04, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ដឹង​រួចមកហើយ​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​វីតាមីន E ចំពោះ​សុខភាព​។​ប៉ុន្តែ​ថា​តើ​វីតាមីន​នេះ​សម្បូរ​ក្នុង​អាហារ​អ្វីខ្លះ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន ៖

 
១. គ្រាប់​ផ្កាឈូករ័ត្ន​
 
​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​រាងកាយ​ត្រូវការ​។ លើសពីនេះទៅទៀត​គ្រាប់​ផ្កាឈូករ័ត្ន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ទង់ដែង ម៉​ង់​កា​ណែ​ស សេ​លេ​ញ៉ូ​ម ផូស្វ័រ ម៉ាញ៉េ​ស្យូ​ម វីតាមីន B1 វីតាមីន B3 និង​វីតាមីន B6 ផងដែរ​។​
 
២. គ្រាប់​អាល់​ម៉ុ​ន​
 
​ត្រឹម ១/៤ ពែង​នៃ​គ្រាប់​អាល់​ម៉ុ​ន​អាច​ផ្ដល់ឱ្យ​រាងកាយ ៤០ ភាគរយ​នៃ​វីតាមីន E ដែល​ត្រូវការ​ប្រចាំថ្ងៃ​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ​។​
 
៣. ផ្លែ​បឺ​រ​
 
​ត្រឹម ១ ពែង​នៃ​ផ្លែ​បឺ​រ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន E ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ២១ ភាគរយ​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាំ​តិ​ស​សៃ ទង់ដែង សារធាតុ Folate ប៉ូ​តា​ស្យូ​ម វីតាមីន B6 វីតាមីន C និង​វីតាមីន K ផងដែរ​។​
 
៤. ទំពាំង​បារាំង​
 
​ការរួមបញ្ចូល​ទំពាំង​បារាំង​ត្រឹម ១ ពែង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន E ចាំបាច់​ដល់​ទៅ ១៨ ភាគរយ​។ បន្លែ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ជាតិ​ទង់ដែង សេ​លេ​ញ៉ូ​ម ម៉​ង់​កា​ណែ​ស ផូស្វ័រ និង​វីតាមីន C ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ ហើយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។​
 
៥. ផ្កា​ខាត់ណា​ខៀវ​
 
​ត្រឹម ១ ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន E ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ១៥ ភាគរយ​។ លើសពីនេះទៅទៀត​ផ្កា​ខាត់ណា​ខៀវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ Sulfuric ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​រាងកាយ​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com