ជាតិ
​​​ន​យោ​បាយ​ជាតិ​
Update៖ សម្ដេច ហ៊ុន សែន កំពុង​រង់ចាំ​ការសម្រេច​ចុង​ក្រោយពី​ភាគី​ចិន
04, Feb 2020 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រង់ចាំ​ការសម្រេច​ចុងក្រោយ​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​អនុញ្ញាតឱ្យ​សម្ដេច ទៅ​ទីក្រុង​វូ​ហាន ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ នៅ​ទីនោះ​។


 
​សម្ដេច ហ៊ុន សែន ដែល​កំពុងមាន​វត្តមាន​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​នោះ បាន​បញ្ជាក់ថា សម្ដេច​នឹងទៅ​ទីក្រុង​វូ​ហាន នៅ​ថ្ងៃទី​៥ កុម្ភៈ បើសិនជា​រដ្ឋាភិបាល​ចិន អនុញ្ញាត​។ ក្រោយ​កិច្ចប្រជុំ​កំពូល​សន្តិភាពពិភពលោក​ឆ្នាំ​២០២០ នៅ​ប្រទេស​កូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​អាប់ដេតព័ត៌មានលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​នៅពេលនេះ​សម្តេច កំពុង​រង់ចាំ​ការបញ្ជាក់​និង​សម្រេច​ពី​ភាគី​មិត្ត​ចិន​ថា តើ​អនុ​ញ្ញា​ត​ឱ្យទៅ​សួរសុខទុក្ខ ឬ​មិន​អនុ​ញ្ញ​ត្ត​ឱ្យទៅ​ក្នុងពេលដែល​ទីក្រុង​នេះ ត្រូវ​បានដាក់​ឱ្យនៅ​ដាច់​ក្នុង​សភាព​ប្រកាសអាសន្ន​មិនឱ្យ​មាន​ចរាចរណ៍​ចេញ​-​ចូល​ទាំង​នៅក្នុង​ប្រទេស​ចិន និង​ពី​ក្រៅប្រទេស​ចូលមក​»​។​
 
​បើតាម​សម្តេច ហ៊ុន សែន ការវិវត្តន៍​នៃ​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​ទីក្រុង​វូ​ហាន មិនមែនជា​កង្វល់​រប​ស់​ចិន​តែ​ម្នាក់​នោះ ប៉ុន្តែ​វា​ជា​ក្តី​ព្រួយបារម្ភ​ពិតប្រាកដ​របស់​ពិភពលោក​។​
 
«​បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី កូ​រ៉​ណាវី​រ៉ុ​ស គឺ​មិនមែន​តែ​ជា​កង្វល់​របស់​ប្រទេស​ចិន​នោះទេ គឺជា​កង្វល់​របស់​យើងទាំងអស់គ្នា ពោលគឺ​យើង​ត្រូវ​រួមគ្នា​រិះរក​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ និង​មិនត្រូវ​បង្ក​នូវ​ការភ័យខ្លាច​សម្រាប់​មនុ​ស្ស​ជាតិ​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

Tag:
 ហ៊ុន សែន
  វីរុសកូរ៉ូណា
© រក្សាសិទ្ធិដោយ thmeythmey.com