អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ក្មេង​ពិការ​ម្នាក់​ស្លាប់ ព្រោះ​គ្មាន​អ្នក​ថែ ក្រោយ​ឪពុក​ចូលក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​
05, Feb 2020 , 10:22 am        
រូបភាព
ដោយ: រួបរួម
Yan Cheng អាយុ​១៦​ឆ្នាំ បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃ​ពុធ​កន្លងមក ពោលគឺ​មួយ​សប្តាហ៍​ក្រោយពី​ឪពុក និង​បងប្រុស​របស់ខ្លួន ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​កន្លែង​ដាក់​នៅ​ដាច់ដោយឡែក​នៅ​ខេត្ត Hubei លើ​ករណី​សង្ស័យ​មាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-NoCv)​។

 
​កុមារ Yang Cheng មិនបាន​ស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​នោះឡើយ ប៉ុន្តែ​ដោយសារតែ​ការ​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់​។ បើតាម​ការផ្សាយ​របស់ BBC កុមារ​ពិការ​ខួរក្បាល​រូបនោះ មិន​ត្រូវបាន​ផ្គត់ផ្គង់​អាហារ​ឲ្យ​បាន​ដិតដល់​នោះឡើយ​។  ករណីនេះ នាំ​ឲ្យ​មន្ត្រី​បក្ស​កុំម្មុយនីស្ត​ប្រចាំ​តំបន់ និង​អភិបាលក្រុង Huajiahe ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​។​
 
​រឿងរ៉ាវ​របស់ Yang Cheng ត្រូវ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។ កន្លងមក ឪពុក​កុមារ​រូបនេះ ក៏​ធ្លាប់​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Weibo ផងដែរ ដើម្បី​សុំ​ការយកចិត្ត​ទុក​ពី​សាធារណជន​ចំពោះ​កូនប្រុស​របស់ខ្លួន ដែល​ត្រូវការ​អាហារ និង​ទឹកជា​ប្រចាំ ដោយសារតែ​គេ​គ្មាន​អ្នកណា​ថែទាំ​ផ្សេងទៀត​នោះឡើយ​។​
 
​អាជ្ញាធរខេត្ត បានប្រកាស​បើក​ការស៊ើបអង្កេត​បន្ថែមទៀត​ជុំវិញ​ករណី​បាត់បង់​ជីវិត​របស់ Yang Cheng៕
 

Tag:
 ​កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com