ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​ចំណុច​នេះ​រួច នឹង​ដឹងថា ហេតុអ្វី​បានជា​សាច់​ក្រហម​ធ្វើ​ឲ្យ​ទល់លាមក​
05, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ទល់លាមក​គឺជា​បញ្ហា​ញឹកញាប់​មួយ​ដែល​យើង​អាច​សម្គាល់​ដឹងថា មានការ​ពិបាក​បន្ទោបង់ និង​បន្ទោបង់​តិចជាង ៣​ដង​ក្នុង​មួយ​សប្តាហ៍​។ តាមពិតទៅ មនុស្ស​ធំ ២៧​ភាគរយ ឃើញថា​មាន​បញ្ហា​នេះ ហើយក៏​ជាប់ទាក់ទង​នឹង​អាកា​រៈ​ផ្សេងៗ​ទៀត​ដែរ​ដូចជា ហើមពោះ និង​ផោម​ច្រើន​។ មនុស្ស​ចាស់ និង​ការរស់នៅ​អសកម្ម​រាងកាយ ច្រើនតែ​ជួប​បញ្ហា​នេះ​ជា​ញឹកញាប់​។​

 
​ជាក់ស្តែង​សាច់​ក្រហម​ប្រហែលជា​ធ្វើ​ឲ្យ​ការ​ទល់លាមក​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត​ដោយយោង​ទៅតាម​ហេតុផល ៣​យ៉ាង​។ ទី​១ វា​មិនសូវមាន​ជាតិ​សរសៃ ដែល​ជំរុញ​ដល់​ភាព​ធូរ​របស់​លាមក និង​ជួយ​ឲ្យ​លាមក​ធ្វើ​ចលនា​បាន​ស្រួល​ឡើយ​។ ទី​២ សាច់​ក្រហម​ក៏​បន្ថយ​ការ​ញ៉ាំ​ជាតិ​សរសៃ​របស់​មនុស្ស​យើង​ដោយ​ប្រយោល​ដែរ ដោយសារតែ​អាហារ​មាន​ជាតិ​សរសៃ​មិន​ឆ្ងាញ់​ដូច​សាច់​។ រឿងនេះ​កើតឡើង​ជាការ​ពិត​យ៉ាង​ពិសេស​បើសិនជា​អ្នក នៅលើ​តុ​ញ៉ាំ​អាហារ​មាន​សាច់​ច្រើនៗ​តែម្តង ដូច្នេះ​អ្នក​ញ៉ាំ​តែងតែ​មិនសូវ​ចូលចិត្ត​លូក​ញ៉ាំ​បន្លែ​ឡើយ​។ 
 
​លើសពីនេះទៅទៀត វា​មិន​ដូចគ្នា​នឹង​សាច់​ផ្សេងៗ​ដូចជា ត្រី និង​សាច់​បក្សី​ឡើយ ព្រោះ​សាច់​ក្រហម​ជាទូទៅ​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​ខ្ពស់ជាង ហើយ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ត្រូវ​ការរំលាយ​ក្នុង​ពោ​ហ​យូរៗ​។ ករណីខ្លះ វា​អាចធ្វើ​ឲ្យ​ទល់លាមក​កាន់តែខ្លាំង​ផង​។ ហេតុ​ដូច្នេះហើយ បើសិនជា​អ្នក​កំពុងតែ​ទល់លាមក​ហើយ ចូរ​ជំនួស​ការ​ញ៉ាំ​សាច់​ក្រហម មក​ញ៉ាំ​បន្លែ​វិញ ដូចជា សណ្តែកបារាំង ឬ​បន្លែ​ផ្សេងៗ​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com