ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​មនុស្ស​ចាស់​គួរ​ញ៊ាំ ដើម្បី​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ​
05, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វ័យ​កាន់តែ​ចាស់​សុខភាព​រាងកាយ​ក៏ដូចជា​ខួរក្បាល​និង​ការចងចាំ​មនុស្ស​ភាគច្រើន​ក៏​ថយចុះ​តាម​នោះដែរ​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​មនុស្ស​ចាស់​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​ពង្រឹង​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ ៖

 
១. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​និង​សមត្ថភាព​នៃ​ការចងចាំ​ដោយ​ការពារ​ខួរក្បាល​ពី​ការ​រលាក​ទប់ស្កាត់​ការខូចខាត​កោសិកា​សុខភាព​ល្អ​។ ក្រៅពី​សាល​ម៉ុ​ន ត្រី​សម្បូរ​ខ្លាញ់​ផ្សេងទៀត​ក៏មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផងដែរ​។​
 
២. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​ល្អ​បំផុត​មួយ​សម្រាប់​ខួរក្បាល​ដោយ​វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​។​
 
៣. ផ្លែ​បឺ​រី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រសិទ្ធភាព​ពង្រឹង​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ​។​
 
៤. បន្លែ​បៃតង​
 
​ក្រៅពី​ផ្លែឈើ​ហើយ​នោះ​មនុស្ស​ចាស់​ក៏​គួរ​ព្យាយាម​ទទួលទាន​បន្លែ​ផងដែរ​ដើម្បី​រក្សា​ការចងចាំ​ល្អប្រសើរ​។ បន្លែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន​ចាំបាច់ ជាតិ​រ៉ែ​សំខាន់ៗ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ស​សៃ​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាងកាយ​ទាំងមូល​តែម្ដង​។​
 
៥. តែ​បៃតង​
 
​ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​ក៏​ល្អ​សម្រាប់​មនុស្ស​ចាស់​ផងដែរ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងៗ​ដែលមាន​ផ្ទុក​ក្នុង​តែ​បៃ​ង​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​កោសិកា​។ មនុស្ស​ចាស់​ក៏​អាច​កាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់​ដោយ​ព្យាយាម​ទទួលទាន​តែ​បៃតង​ជំនួស​វិញ​។​
 
 ៦. ផ្លែ​បឺ​រ​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E និង​ខ្លាញ់​ល្អ monounsaturated fat ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​ល្អប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com