ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Stamp Fairtex មើលឃើញឧបសគ្គមុនតទល់ជាមួយម្ចាស់ខ្សែក្រវាត់ Angela Lee
05, Feb 2020 , 10:39 pm        
រូបភាព
ដោយ៖ ស៊ីធី

ជ័យជម្នះរបស់កីឡាការិនី Stamp Fairtex នៅក្នុងកម្មវិធី  ONE: A NEW TOMORROW ធ្វើឲ្យនាងកាន់តែខិតជិតទៅដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក World Title ឆាប់ៗខាងមុខ។ ប៉ុន្តែ Stamp បានសារភាពថានៅមានឧបសគ្គ និងមិនទាន់រួចរាល់នោះទេ។


 
កាលថ្ងៃទី ១០ មករា ស៊ុបពើស្ដាររបស់ថៃបានចាប់ផ្ដើមឆ្នាំ២០២០ យ៉ាងល្អដោយផ្ដួលកីឡាការិនីឥណ្ឌា  Puja “The Cyclone” Tomar ក្នុងទម្ងន់ atomweight នៅឯសង្វៀន Impact Arena នាក្រុងបាងកកទល់មុខទស្សនិកជនជាច្រើនពាន់នាក់។ 
 
កីឡាការិនី ឥណ្ឌាប៉ុនប៉ងផ្ដួលរូបគេឲ្យផ្ដួល ប៉ុន្តែ កីឡាការិនីវ័យ ២២ ឆ្នាំរបស់ថៃ មកពី Pattaya បានប្រែក្លាយជាល្អ និង អាចគ្រប់គ្រងស្ថានការណ៍នៅពីលើវិញរហូតដល់អាជ្ញាកណ្ដាលបញ្ចប់នៅទឹកទី១។ 

 
 
រាល់ការប្រកួតមិនសុទ្ធតែរៀបចំផែនការបានល្អនោះទេ ប៉ុន្តែ ម្ចាស់ខ្សែពិភពលោកពីរស្ថាប័នរបស់ ONE ពន្យល់ ថារូបគេបានដុះខាត់ក្បាច់គុនចូលចាប់ដើម្បីគ្រប់គ្រងការប្រកួតបានល្អ ជាពិសេសប៉ះកីឡាការិនីមានបទពិសោធន៍ច្រើន។ 
 
«ដំបូងឡើយ ខ្ញុំចង់វ៉ៃក្នុងជំហរឈរព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំមានផលចំណេញច្រើន។ បែបណាក្ដី ពេលការប្រកួតចាប់ផ្ដើមនៅលើក្ដាររេញ។ ខ្ញុំបានទទួលស្គាល់ថា ខ្ញុំមានទំនុកចិត្ត និង អាចគ្រប់គ្រងបាន។ ខ្ញុំគ្រាន់តែធ្វើតាមដំណើរប៉ុណ្ណោះ»។ Stamp បានថ្លែងបែបនេះ។ 
 
Stamp ជឿជាក់ថាមានក្បាច់ជាច្រើនត្រូវប្រកួតលើសង្វៀន ទោះបីរូបគេឈ្នះលឿនៗក៏ដោយ។ កីឡាការិនីថៃត្រូវបានដៃគូផ្ដួលយ៉ាងលឿនទៅលើក្តារេញ និង មិនសូវសប្បាយចិត្តចំពោះការដួលចាញ់ប្រៀបបែបនេះ។ 


 
កីឡាការិនីដែលមានស្រុកកំណើតមកពី Rayong រំលឹកបែបទៀតថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាចផ្ដួលគូប្រកួតយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា ខ្ញុំត្រូវការអភិវឌ្ឍខ្លួននិងការពារខ្លួនពេលគេចាប់ផ្ដួល។ ហើយការការពារឲ្យល្អបំផុតពេលគេចូលចាប់»។ 
 
បន្ទាប់ពីជោគជ័យ Stamp មិនទាន់មានពេលច្រើនដើម្បីសម្រាកលម្ហែនោះទេ ព្រោះត្រូវហ្វឹកហាត់បន្តដើម្បីបំពេញការប្រកួតដ៏មមាញឹកនៅឆ្នាំ ២០២០។ 
 
កីឡាការិនីរូបនេះចង់ត្រលប់មកប្រកួត ONE Super Series ក៏ដូចជាការប្រកួតគុនចម្រុះឲ្យបានច្រើនតាមតែអាចធ្វើទៅបានផងដែរ។ កីឡាការិនី ថៃត្រូវតែយកបទពិសោធន៍ឲ្យច្រើនមុនពេល ប៉ះម្ចាស់ខ្សែក្រវាត់ ពិភពលោក Angela Lee ឬ «Unstoppable»។ 
 
«ឆ្នាំនេះ ខ្ញុំគ្រោងការពារខ្សែក្រវាត់ពីររបស់ខ្ញុំទាំង Muay Thai និង kickboxing World Titles។ ក្នុងនាមកីឡាករគុនចម្រុះ ខ្ញុំចង់អភិវឌ្ឍជំនាញ ខ្ញុំឲ្យច្រើន។ ព្រោះខ្ញុំនៅមានការប្រកួតតិចនៅឡើយ។ ខ្ញុំនៅតែគិតថាខ្ញុំខ្លាំងខាងវ៉ៃឈរពេលជួប  Angela Lee ប៉ុន្តែការប្រកួតនៅក្តាររេញរបស់ខ្ញុំមិនទាន់ល្អនោះទេ។ ខ្ញុំហាត់ឲ្យល្អជាងនេះទាំងការពារខ្លួន និង ការទប់ជំហរប្រកួតដេកលើកក្ដាររេញ»។ 


 
Stamp បានត្រលប់ទៅហ្វឹកហាត់នៅក្លិប Fairtex នាក្រុង Pattaya វិញហើយ បន្ទាប់ពីឡើងប្រកួតជាមួយសង្សារ Rodtang “The Iron Man” Jitmuangnon ក្នុងពេលតែមួយកាលដើមខែមករា។ 
 
ម្ចាស់ខ្សែក្រវាត់ពីរសង្កត់ធ្ងន់អំពីការឡើងសង្វៀនជាមួយ Rodtang ថា ៖«ខ្ញុំបានផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍មួយពេលនោះ។ ពេលសម្ភាសន៍ចប់ ខ្ញុំបានក៏ត្រលប់មកអបអរ Rodtang វិញ។ ខ្ញុំសប្បាយចិត្តណាស់ ដែល សង្សាររបស់ខ្ញុំជោគជ័យនៅប្រទេសថៃ និង នៅមុខក្រុមគ្រួសាររួមទាំងមិត្តភ័ក្ដិផង។ ខ្ញុំមានមោទនភាពចំពោះ Rodtang»។ 
 
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: WARROR'S CODE ពីក្រុម នៅសុក្រទី ៧  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com