ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Detrit Sathian Muay Thai រំភើបចិត្ត​ដែល​បាន​ឡើង​សង្វៀន​ដណ្ដើម​ខ្សែក្រវាត់
06, Feb 2020 , 10:19 pm        
រូបភាព

ដោយ​៖ ស៊ី​ធី​

​កីឡាករ​មួយ​ថៃ Detrit Sathian Muay Thai ទទួលបាន​ឱកាស​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ការប្រកួត​របស់ខ្លួន​ក​ន្ល​ង​មក​។ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ នៅ​សង្វៀន ONE: WARRIOR’S CODE កីឡាករ​វ័យ ២៩ ឆ្នាំ​របស់​ថៃ​នឹង​ប៉ះ​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ Petchmorakot Petchyindee Academy ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight Muay Thai World Title ដែល​គេ​ដាក់​ឲ្យ​សម្ពោធ​ជា​លើកដំបូង​នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។ ការប្រកួត​នេះ ត្រូវបាន​គេ​បញ្ជូន​ឈ្មោះ​ត្រឹម ៨ ថ្ងៃមុន​ការប្រកួត​ប៉ុណ្ណោះ​ដោយសារតែ​កម្មវិធី​មានការ​ផ្លាស់ប្ដូរ​។



​បែបណា​ក្ដី Detrit បាន​ត្រៀមខ្លួន​ជា​ហូរហែ​មុនពេល​បង្ហាញខ្លួន​លើកដំបូង​នៅក្នុង​កម្មវិធី ONE Super Series  ហើយ​កីឡាករ​រូបនេះ​មិន​អល់អែក​ឡើយ​ដើម្បី​ឡើង​ដណ្ដើម​ខ្សែក្រវាត់​នោះទេ​។ 
 
«​ភ្លាមៗ អ្នកចាត់ការ​របស់ខ្ញុំ​បាន​ប្រាប់ថា ONE Championship ផ្ដល់​ឲ្យ​ខ្ញុំ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ World Championship ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ត្រូវ​រង្វាន់​អីចឹង​។ ONE Championship គឺជា​ស្ថាប័ន​ធំ​បំផុត​មួយ​ក្នុង​លោក​។ ជា​គំនិត​របស់ខ្ញុំ​។ អ្នក​រាល់គ្នា​ចង់​ចូលរួម ONE Championship»​។ Detrit ថ្លែង​បង្ហើប​បែបនេះ​។ 
 
 
​កីឡាករ​វ័យ​២៩ ឆ្នាំ​រៀបរាប់​ទៀតថា ៖«​អ្នកចាត់ការ​របស់ខ្ញុំ ប្រាប់​កាល​ថ្ងៃទី ៣០ មករា ពេលយប់​។ ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​គេង​មិន​លក់​សោះ​នាពេលនោះ​។ ខ្ញុំ​រំភើប​ខ្លាំង​មែនទែន​។ តែ​ដល់​ថ្ងៃ​សុក្រ​ចាប់ផ្ដើម​ហាត់​ជាធម្មតា ប៉ុន្តែ​ប្រឹង​ខ្លាំង​ជាង​មុន​។ តាមពិត យើង​មិន​ហាត់​នៅ​ថ្ងៃអាទិត្យ​ទេ តែ​ពេលនេះ យើង​គ្មាន​ថ្ងៃ​សម្រាក​ឡើយ​»​។ 
 
«​យើង​នៅតែ​បន្ត​ហ្វឹកហាត់​នៅ​ក្រុង​ហ្សា​កាតា​។ ទោះ​មិន​ហ្វឹកហាត់​ពេញ​ម៉ោង​ដូច​រាល់ដង តែ យើង​ត្រូវធ្វើ​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​។ យើង​ហាត់​ត្រៀម​មិនបាន​ច្រើន ប៉ុន្តែ ខ្ញុំ​ជឿទុកចិត្ត​ថា ខ្ញុំ​មាន​ទំនុកចិត្ត ១០០%»​។ 
 
Detrit អត់​មាន​ពេល​ច្រើន​ដើម្បី​រៀបចំ​ការប្រកួត ប៉ុន្តែ រូបគេ​ស្ថិតនៅ​ស្ថាន​ភាពល្អ​ក្រោយ ការប្រកួត​លើកចុងក្រោយ​នៅ​ថ្ងៃទី ១៧ មករា និង ត្រលប់​ទៅ​ហ្វឹកហាត់​វិញ​។ គេ​ជា​កីឡាករ​ជំនាញ​មួយ​ថៃ និង បទពិសោធន៍​ខ្ពស់​។ 
 
​កីឡាករ​មកពី Amphor Granuan នា​ខេត្ត Khon Kaen ដែលមាន​ក្លិប​ដើម Popteeratam​។ ក្លិប​នេះ​គ្រប់គ្រង​ដោយ​លោក Samart Payakaroon វីរបុរស​មួយ​ថៃ​ប្រចាំ​ប្រទេស​។  Detrit យកឈ្នះ​ជើង​ខ្លាំង  Singmanee Kaewsamrit ដើម្បី​ឈ្នះ​ខ្សែក្រវាត់ WPMF World Title​។ 
 
​បន្ទាប់មកទៀត កីឡាករ​មួយ​ថៃ​រូបនេះ​ផ្លាស់​ទៅ​ក្លិប​ប្រដាល់ Sathian Muay Thai ជាទី​ដែល​រូបគេ​បង្កើត​កំណត់ត្រា​ឈ្នះ​ខ្សែក្រវាត់ IMC Muay Thai World Championship និង មានកំណត់​ត្រា​ប្រកួត​ឈ្នះ ១៣៩ ដង ចាញ់ ៤៤ ដង និង ស្មើ ២​ដង​។ Detrit មាន​ជំនាញ​ប្រើ​កណ្ដាប់ដៃ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ដៃគូ​បារម្ភ​អំពី​ក្បាច់​កែង និង ការ​ទាត់​ផងដែរ​។ 
 
«​ខ្ញុំ​មិន​ខ្លាច​ដៃគូ​ប្រកួត​របស់ខ្ញុំ​ឡើយ មិន​ខ្លាច​ទាល់តែសោះ​។ ប៉ុន្តែ​ខ្ញុំ​បារម្ភ​អំពី​ការហ្វឹកហាត់​បាន​តិច​បើ​ប្រៀបធៀប​ទៅនឹង​ការហ្វឹកហាត់​របស់​ដៃគូ​ខ្ញុំ​។ ខ្ញុំ​បានដឹង​អ្វីដែល​ខ្ញុំ​មាន​។ ខ្ញុំ​បាន​ទស្សនា និង សិក្សា​ដៃគូ​របស់ខ្លួន​រួច​តាមរយៈ​ការប្រកួត ពីរ​បី​លើកចុងក្រោយ​នេះ​។ Petchmorakot ពូកែ​ខាង​ជង្គង់ ប៉ុន្តែ ស្ទិល​របស់គេ​មិនអាច​ថែមទាំង​កណ្ដាប់ដៃ​នោះទេ​។ ក្នុងនោះ ONE Championship មិន​អនុញ្ញាត​ឲ្យ​ចាប់​យូរ​ទេ ដូច្នេះ​មិនមាន​ឱកាស​ប្រើ​ជង្គង់​ច្រើនពេក​ទេ​»​។ 


 
Detrit បាន​ទទួលស្គាល់ថា Petchmorakot នៅតែ​អាចធ្វើ​ឲ្យ​រូបគេ​ឈឺចាប់​ដៃ ប៉ុន្តែ រូបគេ​បាន​រៀប​ផែនការ​រួចហើយ និង បាន​សម្រប​ខ្លួន​ទៅ​ប្រកួត​ហ្គ​ង់រ​បស់ ONE​។ 
 
«Petchmorakot ក៏មាន​ផ្លែ​កែង​ល្អ តែ​វ៉ៃ​កៀក​ល្អ​។ យ៉ាងណា​ក៏​មិន​ឲ្យ​ចូល​កៀក​ពេក​ទេ​។ ខ្ញុំ​មាន​បម្លាស់​ទី​ល្អ និង អាច​ទាត់​កាត់​បញ្ឈប់​គេ​បាន​។ គេ​មានបទពិសោធន៍ ២​ឆ្នាំ​ច្រើនជាង​ខ្ញុំ​នៅ ONE ប៉ុន្តែ ខ្ញុំ​បង្ហាញថា ខ្ញុំ​មិនបាច់​ត្រូវការ​ពិសោធន៍​២​ឆ្នាំ​ទេ​។ មួយ​សប្ដាហ៍ គឺ គ្រប់គ្រាន់​»​។ Detrit  បាន​ពន្យល់​ដូច្នេះ​។
 
Petchmorakot គូសបញ្ជាក់​ទៀតថា ៖«​ខ្ញុំ​ឡើង​វ៉ៃ​ច្រើន​ដងដោយ​ប្រើ​ហ្គ​ង់​តូចៗ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​។ ខ្ញុំ​អាច​ប្រើ​កណ្ដាប់ដៃ​ខ្លាំងៗ​។ ខ្ញុំ​ត្រូវ​ប្រយ័ត្ន និង​ការពារ​ខ្លួន​បានល្អ​។ ខ្ញុំ​នឹង​ផ្ដួល​ដៃគូ​ដោយ​កណ្ដាប់ដៃ​។ ខ្ញុំ​មានបទពិសោធន៍​ល្អ​ពីមុន​»​។ 
 
Detrit ជឿថា​ការប្រកួត​ទល់នឹង Petchmorakot ក្នុង​គូ​ឯក​នេះ​ធ្វើ​ឲ្យ​កក្រើក​នៅ​សង្វៀន  Istora Senayan ជាមិនខាន​។ 
 
«​ខ្ញុំ​អាច​ទាយ​ថា ការប្រកួត​នេះ​នឹង​បញ្ចប់​ដោយ​លទ្ធផល​សន្លប់​។ វា​ជាការ​ប្រកួត​ល្អ ព្រោះ​យើង​មក​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​។ ដៃគូ​របស់ខ្ញុំ​រង់ចាំ​ពីរ​ឆ្នាំ​ដើម្បី​ខ្សែក្រវាត់ ហើយ ខ្ញុំ​មាន​កិត្តិយស​ណាស់​ក្នុង​ជីវិត​ចំពោះ​ការប្រកួត​នេះ​ទោះ​មាន​ពេល​ខ្លី​ឡើង​ប្រកួត​យក​ខ្សែក្រវាត់ World Championship ដែលជា​ការប្រកួត​ដំបូង​របស់ខ្ញុំ​។ ខ្ញុំ​មិនដឹងថា​ពេលណា​ខ្ញុំ​នឹង​ទទួល​ឱកាស​ថ្មី​ទេ​។ យើង​ត្រូវការ​ខ្សែក្រវាត់​ដូចគ្នា​។ ខ្ញុំ​ប្រឹង​ឲ្យ​សមត្ថភាព​ដើម្បី​ខ្សែក្រវាត់​ដ៏​មាន​កិត្តិយស​នេះ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: WARROR'S CODE ពី​ក្រុម នៅ​សុ​ក្រទី ៧  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com