ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល៖​ បុរសចិនអាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុ ជាសះស្បើយពីកូរ៉ូណាវីរុសហើយ
06, Feb 2020 , 5:46 pm        
រូបភាព
បុរសជនជាតិចេញ ដែលឆ្លងកូរ៉ូណាវីរុស ចេញមកយកអាហារ ដែលក្រុមគ្រូពេទ្យដាក់មុខបន្ទប់ព្យាបាលរបស់គាត់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
បុរសជនជាតិចេញ ដែលឆ្លងកូរ៉ូណាវីរុស ចេញមកយកអាហារ ដែលក្រុមគ្រូពេទ្យដាក់មុខបន្ទប់ព្យាបាលរបស់គាត់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
ក្រសួង​សុខាភិបាល នា​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី​៦ ខែកុម្ភៈ នេះ បាន​ប្រកាស​ថា បុរសជនជាតិចិនឈ្មោះ ចា ជិនហួអាយុ​៦០​ឆ្នាំ ដែលមានជំងឺ​រលាកសួតបង្កដោយមេរោគកូរ៉ូណា​ប្រភេទថ្មី បាន​ជាសះស្បើយពីជំងឺហើយ បន្ទាប់ពី​វិទ្យាស្ថានប៉ាស្ទ័រ ធ្វើតេស្តិ៍ឃើញលទ្ធផលអវិជ្ជមាន​ដល់ទៅ​២លើក៕



ក្រសួងសុខាភិបាល បញ្ជាក់ថា ថ្វីត្បិតតែមានសភាពល្អប្រសើរ តែអ្នកជំងឺ មិនទាន់ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យនោះទេ ដោយទុកតាមដានបន្ថែម រហូតដលថ្ងៃទីទី៩ ខែកុម្ភៈ ដើម្បីរង់ចាំការធ្វើតេស្តជាថ្មីម្តងទៀត ទៅតាមវិធានវេជ្ជសាស្រ្តក្នុងការបញ្ជាក់នូវភាពជាសះស្បើយ ដោយមិនមានវីរុសកូរ៉ូណាពិតប្រាកដរបស់អ្នកជំងឺ។

ក្រសួង អះអាងដូច្នេះថា៖«នៅពេលដែលការវិភាគធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មីជាលើកទី៣ នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេស ឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យតែម្តង ហើយសមាជិកគ្រួសាររបស់គាត់ទាំង៣នាក់ ដែលមានអវិជ្ជមានវីរុសកូរ៉ូណាថ្មីនេះ ក៏នឹងបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន១៤ថ្ងៃ ស្របពេលជាមួយគ្នាទៅនឹងការចាកចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺខាងលើនោះផងដែរ»៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com