អន្តរជាតិ
លោក Li Wenliang វេជ្ជបណ្ឌិត​ដំបូង​ដែល​ប្រកាសអាសន្ន​ពី​ជំងឺ​កូ​រ៉ូ​ណាវី​រុស បាន​ស្លាប់​ហើយ​
07, Feb 2020 , 7:09 am        
រូបភាព
ដោយ: រួបរួម
លោក Li Wenliang ជា​វេជ្ជបណ្ឌិត​ម្នាក់​របស់​ចិន ដែល​បានប្រកាស​ប្រាប់​សាធារណជន​ពី​ការ​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) បានទទួល​មរណភាព​ហើយ​ក្នុង​អាយុ​៣៤​ឆ្នាំ ដោយសារ​ជំងឺ​នេះ​។



​មន្ទីរពេទ្យ​កណ្តាល​ក្រុង​វូ​ហាន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Weibo ថា លោក Li Wenliang បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​២ និង​៥៨​នាទី ឈានចូល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ព្យាយាម​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ប្រយុទ្ធ​តទល់​ជាមួយ​ជំងឺ​នេះ​។​



កាលពី​ចុងខែ​ធ្នូ លោក Li បាន​អះអាងថា មេរោគ​ផ្លូវដង្ហើម​ដែលមាន​លក្ខណៈ​ស្រដៀង​សារ​នេះ កំពុង​ទាញយក​ជីវិត​លោក​។ លោក​បាន​និយាយ​ក្នុង Group WeChat ជាមួយ​មិត្តភក្តិ​ពេទ្យ​ថា លោក​ថា អ្នកជំងឺ​៧​នាក់​មកពីផ្សារ​លក់​គ្រឿង​សមុទ្រ​នៅ​វូ​ហាន មាន​ជំងឺ​នេះ​។​

​ក្រោយមក លោក Li និង​មនុស្ស​មួយចំនួនទៀត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ដោយ​ចោទប្រកាន់ថា លោក​បាន​បង្កើត​ពាក្យ​ចចាមអារ៉ាម ដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល​។ ឈានដល់​ថ្ងៃទី​១២ ខែមករា លោក Li ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បាន​រកឃើញ​វត្តមាន​មេរោគ​កូ​រ៉ូ​ណា​វីរុស​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com