ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការលាង​តម្រងនោម តាម​វិធី​ធម្មជាតិ​
07, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តម្រងនោម ជា​សរីរាង្គ​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​យើង​។ តម្រងនោម ជា​អ្នក​ច្រោះ និង​សម្អាត​ឈាម ហើយ​នាំ​កាកសំណល់ និង​ជាតិពុល​ចេញពី​រាងកាយ​។ ពេលខ្លះ តម្រងនោម​ក៏​ចេះ​អន់ចិត្ត ស្ត្រេ​ស ហើយ​ឈឺ​ដែរ ពិសេស ពេល​មាន​ជាតិពុល​ច្រើនពេក​។ ដូច្នេះហើយ អ្នក​ត្រូវ​ចេះ​យល់ចិត្ត​តម្រងនោម ហើយ​ថែទាំ​វា​ខ្លះ​ផង ដើម្បី​ជួយ​ឲ្យ​វា ដើរ​បាន​ស្រួល ហើយ​យូរអង្វែង​។​

 
​របប​អាហារ​មិនមាន​សុខភាព និង​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នាំ​ឲ្យ​ជាតិពុល​នឹង​កើនឡើង ហើយ​ធ្វើទុក្ខ​ដល់​តម្រងនោម និង​ថ្លើម​។​
 
​ខាងក្រោម​នេះ ជា​ការលាង​តម្រងនោម តាម​វិធី​ធម្មជាតិ ៖
 
១. បន្លែ និង​ផ្លែឈើ ពិតជា​សំខាន់​ណាស់ ដើម្បី​លាង​តម្រងនោម ដូចជា ស្ពៃ​ស្ពី​ណា​ច ការ៉ុត ស្ពៃក្តោប ត្រសក់ និង​ឃឹ​ន​ឆាយ​។ សារធាតុចិញ្ចឹម និង​អង់​ទី​អុកស៊ីដ​ង់ ដែលមាន​នៅក្នុង​បន្លែ​ទាំងនេះ អាច​លាង​សម្អាត​តម្រងនោម​បាន ដូច្នេះ ចូរ​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន​។​
 
២. បើសិនជា​អ្នក​មិនសូវ​ចូលចិត្ត​ទឹក​បន្លែ​នោះទេ អ្នក​អាច​ញ៉ាំ​លាយ​នឹង​ទឹក​ផ្លែឈើ​វិញ ដូចជា ទឹក​ប៉ោម ទឹក​ម្នាស់ និង​ទឹកក្រូច​បាន​។​
 
៣. ទឹក​ក្រែ​ន​បឺ​រី អាច​ការពារ​ការឆ្លង​មេរោគ និង​សម្អាត​តម្រងនោម​។​
 
៤. ចុងក្រោយ ហើយ​មិនអាច​អត់​បាន គឺ​ទឹក​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ បើ​គ្មាន​ទឹក ឬ​ញ៉ាំ​មិនបាន​គ្រប់គ្រាន់​ទេ កុំ​សង្ឃឹមថា អ្នក​រស់​បានយូរ​អី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com