ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ឲ្យ​គ្រប់​ម្ចាស់​ហាង​ថែ​សម្ផស្ស ទៅសុំ​ច្បាប់ មុន​ដំណើរការ
07, Feb 2020 , 7:39 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
​ក្រសួងសុខាភិបាល ប្រាប់​ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស និង ម្ចាស់​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ទាំងអស់ ដែល​កំពុង​ដំណើរ​ដោយ​មិនទាន់​មានច្បាប់ ឬក៏​មានបំណង​ចង់​បើក ឲ្យ​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ទទួលបាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន​នេះ តាំងពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ដោយ​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ជា​អ្នកនាំពាក្យ ចុះហត្ថលេខា​ជំនួស​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង​។


 
​ក្រសួងសុខាភិបាល ព្រមាន​ដូច្នេះ​ថា​៖«​ក្នុងករណី លោក លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស និង​ថែរក្សា​សម្ផស្ស​ណា មិន​គោរព និង​មិន​អនុវត្ត​សេចក្តី​ជូន​ព័ត៌មាន​នេះ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​រឹង​រ៉ឹង​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ដែលមាន​ជា​ធរមាន​»​។ 
 
​ក្រសួង បញ្ជាក់ថា ការចេញ​វិធានការ​នេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស ដែល​ធានាបាន​នូវ​សុវត្ថិភាព គុណភាព និង ប្រសិទ្ធភាព ក្នុង​ការផ្តល់សេវា​កែ​សម្ផស្ស និង ថែរក្សា​សម្ផស្ស​ដល់​អតិថិជន​។ ក្រសួងសុខាភិបាល សង្កេត​ឃើញមាន​មជ្ឈមណ្ឌល​កែ​សម្ផស្ស និង​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​មួយចំនួន កំពុងដំណើរការ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​៕ 
 

Tag:
 មជ្ឈមណ្ឌល​ថែ​សម្ផស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com