ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Shannon Wiratchai ត្រឡប់​ទៅ​សង្វៀន ONE ជាថ្មី​ក្រោយ​ខកខាន​តាំងពី​ខែឧសភា
07, Feb 2020 , 9:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​ថៃ  Shannon Wiratchai ត្រឡប់​ទៅ​សង្វៀន​ជាថ្មី​ម្ដងទៀត​ក្រោយ​ខកខាន​តាំងពី​ខែឧសភា ឆ្នាំ ២០១៩ បន្ទាប់ពី​ចាញ់​កីឡាករ Iuri Lapicus នៅក្នុង​កម្មវិធី ONE:ENTER THE DRAGON​។ Shannon ត្រូវ​ឡើងមក​ជួប​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​ហ្វីលីពីន Honorio Banario នៅក្នុង​កម្មវិធី ONE : KING OF THE JUNGLE ក្នុង​ទម្ងន់ Featherweight ដែល​រៀបចំ​នៅ​សិង្ហ​បុរី នា​ថ្ងៃទី​២៨ កុម្ភៈ​។


 
  

​កីឡាករ​មកពី​ក្លិប​ប្រដាល់ Bangkok Fight Lab និង Tiger Muay Thai រូបនេះ​មាន​បទ ពិសោធន៍​ប្រកួត​គុន​ចម្រុះ​រហូតដល់ ១៤ លើក​ក្នុងនោះ​ឈ្នះ ៩ លើក និង ចាញ់​៥​លើក​។ នេះ​ជាការ​ត្រលប់មក​សង្វៀន​ដើម្បី​ស្ដារ​មុខមាត់​ឡើងវិញ បន្ទាប់​ចាញ់ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន ONE Championship កាល​ឆ្នាំ ២០១៨ និង ២០១៩ កន្លងទៅ​ក្នុង​៣​លើកចុងក្រោយ​។ បែបណា​ក្ដី OneShin បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជនជាតិ​ថៃ​មាន​មោទនភាព​ជាច្រើន​តាមរយៈ​ជ័យជម្នះ​លើ​កីឡាករ​ល្បីៗ​លំដាប់​ពិភពលោក​ដូចជា Peter Davis សញ្ជាតិ​ម៉ាឡេស៊ី​, Mitch “The Dragon” Chilson សញ្ជាតិ​ម៉ាឡេស៊ី​, និង  Amir Khan របស់​សិង្ហ​បុរី​ជាដើម​។ 


 
Shannon “One Shin” Wiratchai គឺ​ម្ចាស់​ជើងឯក Naksu Champion និង​ជា​កីឡាករ​គុន​ចម្រុះ​កំពូល​ប្រចាំ​ប្រទេស​ថៃ​។ អ្នកគាំទ្រ​តែងតែ​បង្ហាញ​ភាព​រីករាយ​ពេល​ពេល Wiratchai ឡើង​ប្រកួត​និង បង្កើត​កំណត់ត្រា​ល្អ ពោល​ឈ្នះ​រហូតដល់ ៦ ជាប់​គ្នា​ក្នុង​ឆ្នាំ ២០១៧​។  គេ​ជា​កីឡាករ​ជំនាញ​យូ​ដូ ដោយមាន​ជំនាញ​បោក និង​បញ្ចប់​គូប្រកួត​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ OneShin បាន​ប្រើ​ក្បាច់​ក្នុងពេល​តែមួយ​បាន​យ៉ាង​ល្អ​ទាំង​ប្រយុទ្ធ និង គុន​ចម្រុះ ឬ ការចូលចាប់​។ ក្បាច់​ចូលចាប់​របស់ Wiratchai បានធ្វើ​ឲ្យ​រូបគេ​ផ្ដួល​គូប្រកួត​ជាច្រើនលើក​ច្រើនសារ​។ 
 
Shannon Wiratchai គឺជា​កីឡាករ​ត្រួសត្រាយ​ផ្លូវ​ម្នាក់​សម្រាប់​គុន​ចម្រុះ​នៅឯ​ស្រុកកំណើត ឬ គេ​ចាត់ទុកថា​កីឡាករ​ជើងចាស់​។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ជា​កីឡាករ​បានរួម​ចំណែក​អភិវឌ្ឍ​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ​ក្រោយពេល​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ ONE Championship តាំងពី​ឆ្នាំ ២០១២ មក​។ 
 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 


© រក្សាសិទ្ធិដោយ thmeythmey.com