ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ / មិនយល់..!
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
រថយន្ត
វីដេអូ
បទយកការណ៍/សម្ភាស
អចលនទ្រព្យ
វគ្គបណ្ដុះបណ្ដាល
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិករដាក់លក់«បន្លែសុវត្ថិភាព»តែសៅរ៍-អាទិត្យនៅកណ្តាលក្រុងសៀមរាប មានអ្នកទិញច្រើន
07, Feb 2020 ,
7:19 pm
រូបភាព
×
ដោយ:
សៀមរាប៖ រៀងរាល់ថ្ងៃចុងសប្តាហ៍ប្រជាកសិករមកពីសហគមន៍ដាំបន្លែសុវត្ថិភាព នៅក្នុងស្រុកសូទ្រនិគម, ប្រាសាទបាគង និងបន្ទាយស្រី ប្រមាណ១០គ្រួសារ បានយកមកដាក់លក់នៅក្នុងស្តង់មួយកន្លែងទុលមុខទីស្នាក់ការផ្តល់ព័ត៌មានទេសចរណ៍ ដែលស្ថិតនៅក្បែរសួនច្បារមុខព្រះរាជដំណាក់ នាក្រុងសៀមរាប។ កសិករវ័យ៥៣ឆ្នាំ ឈិត ឆេង ដែលកំពុងដាក់លក់បន្លែនៅទីនោះ បានឲ្យដឹងថា បន្លែរបស់ពួកគាត់មានអតិថិជនមកទិញច្រើន ដោយពួកគាត់ជឿទុកចិត្តលើគុណភាពបន្លែ ដែលដាំដុះតាមគោលការណ៍បន្លែសុវត្ថិភាព។ អតិថិជនភាគច្រើនដែលមកទិញបន្លែទាំងនេះ គឺក្រោយពេលដែលពួកគាត់ចេញពីធ្វើការងារ និងមួយចំនួនទៀត ជាអ្នកដើរហាត់ប្រាណនាព្រឹកព្រលឹមនៅតាមមាត់ស្ទឹង និងសួនសាធារណៈក្បែរទីតាំងលក់បន្លែទាំងនោះ។
ក្រុមអ្នកលក់បន្លែ នាកណ្តាលក្រុងសៀមរាបនេះ បានអះអាងថា ក្រៅទីទទួលបានការគាំទ្រខ្លាំង អតិថិជនភាគច្រើនក៏បានសំណូមពរឲ្យក្រុមកសិករដាំដុះបន្លែសុវត្ថិភាព យកត្រីនិងសាច់មកដាក់លក់ផង ដែលកាន់តែផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ ដោយមិនចាំបាច់ទៅចំណាយពេលទៅទិញនៅផ្សារ។ លោក ឈិត ឆឹង បានបញ្ជាក់ថា ទីតាំងលក់បន្លែនេះ ត្រូវបានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប អនុញ្ញាតឲ្យដាក់លក់តែថ្ងៃសៅរ៍អាទិត្យប៉ុណ្ណោះ ដោយមួយតូបត្រូវបង់ប្រាក់៥ពាន់រៀលក្នុងមួយសប្តាហ៍ សម្រាប់ជួលអ្នកបោសសម្អាត និងតម្លៃដំឡើងតង់សម្រាប់ដាក់លក់៕
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃផ្សារបន្លែចុងសប្តាហ៍របស់ក្រុមសហគមន៍ដាំបន្លែសុវត្ថិភាព ដែលមានទីតាំងនៅម្ខាងផ្លូវនៃសួនច្បារមុខទីសក្ការៈ ព្រះអង្គចេកព្រះអង្គចម ដូចតទៅៈ
(លោក ឈិត ឆេង កសិករមកពីសហគមន័បន្លែសុវត្ថភាព នៅស្រុកសូទ្រនិគម ខេត្តសៀមរាប )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
បើគ្មានករណីចាំបាច់ ស្ត្រីមិនគួរសម្រាលកូនដោយការវះកាត់ ដែលអាចប្រឈមគ្រោះថ្នាក់ច្រើ ...
ភ្នំពេញ
7 ថ្ងៃ
Mercedes-Benz មានរថយន្តគ្រប់ជម្រើសតាមតម្រូវការរបស់អតិថិជន
6 ថ្ងៃ
ពលករខ្មែរមកពីថៃម្នាក់ ដួលបែកក្បាលស្លាប់ ខណៈរៀបចំខ្លួនធ្វើចត្តាឡីស័ក
6 ថ្ងៃ
តើពាក្យ«ជាត និង ជាតិ» មានអត្ថន័យខុសគ្នាយ៉ាងដូចម្ដេច?
6 ថ្ងៃ
ចូលកាន់តំណែងភ្លាម លោក បៃឌិន ចេញបញ្ជាលុបចោលចំណាត់ការចម្រូងចម្រាសរបស់លោក ត្រាំ
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម