សង្គមអន្តរជាតិ​
អន្តរជាតិ
លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​ជាងគេ​របស់​ជប៉ុន ភ្ជាប់​ដោយ​ផ្ទាំងគំនូរ ukiyo-e
08, Feb 2020 , 8:59 am        
រូបភាព
ដោយ: ធីតា
​សម្រាប់​ពលរដ្ឋ​ជប៉ុន ដែល​ស្នើសុំ​លិខិតឆ្លងដែន​ក្រោយ​ថ្ងៃទី​៤ ខែកុម្ភៈ ពួកគេ​នឹង​ទទួលបាន​លិខិតឆ្លងដែន​ដែល​អមដោយ​ផ្ទាំងគំនូរ​បុរាណ ukiyo-e របស់​វិចិត្រករ Katsushika Hokusai​។ នេះ​បើតាម​ការផ្សាយ​របស់ CNN​។​

 
​លិខិតឆ្លងដែន​ជប៉ុន គឺជា​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​ជាងគេ​បំផុត​លើ​លោក​។ នេះ​បើតាម​ចំណាត់ថ្នាក់​របស់ Henley Passport Index ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាចធ្វើ​ដំណើរ​បាន​ទៅដល់​១៩១​គោលដៅ ដោយ​នាំមុខ​សិង្ហ​បុរី កូរ៉េខាងត្បូង និង​អាល្លឺម៉ង់​។​
 
​លិខិតឆ្លងដែន​ថ្មី នឹង​រូប​ទិដ្ឋភាព​៣៦​សន្លឹក​នៃ​ភ្នំ​ហ្វុ​យ​ជី (Thirty-six Views of Mount Fuji) ដែលជា​ស្នាដៃ​របស់​វិចិត្រករ Hokusai នា​សតវត្សរ៍​ទី​១៩  ដែលជា​ស្នាដៃ​ក្នុងចំណោម​គំនូរ​សិល្បៈ​បុរាណ ukiyo-e ដ៏​ល្បីល្បាញ​។​
 
Ukiyo-e ជា​ប្រភេទ​គំនូរ​សិល្បៈ​បុរាណ​ជប៉ុន ដែល​បង្ហាញ​ពី​គ្រប់​សកម្មភាព និង​វត្ថុ​ផ្សេងៗ ចន្លោះ​ពី​សតវត្សរ៍​ទី​១៧ ដល់​សតវត្សរ៍​ទី​១៩ នា​សម័យកាល​អេ​ដូ ជាពិសេស​ផ្ទាំងគំនូរ​រលក «The Great Wave off Kanagawa» ដ៏​ល្បីល្បាញ​។​
 
​ក្រសួងការបរទេស​ជ​ប៉ុន បានសម្រេច​ប្តូរ​ការ​រចនា​លិខិតឆ្លងដែន ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​វប្បធម៌​សិល្បៈ​ជប៉ុន​ទៅកាន់​ពិភពលោក ជាពិសេស​ស្នាដៃ​ផ្សេងៗ​របស់​វិចិត្រករ Hokusai ខណៈ​ជប៉ុន​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០ នេះ​៕
 







Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com