ពីនេះ ពីនោះ
កាហ្វេ​ថ្មីៗ​៖ មន្ត្រី​អន្តរធាន​!
08, Feb 2020 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
 
​សុធីរ និង​សំណាង ខាន​ជួបគ្នា​ផឹក​កាហ្វេ​ពីរ​បី​ព្រឹក​ហើយ​។ មិនមែន​ដោយសារ​ក្លើ​ទាំងពីរ​អត់លុយ​ទេ ប៉ុន្តែ​ពួកគេ​រវល់​ការងារ​រៀងខ្លួន​។ ប៉ុន្តែ​ល្អ​ដែរ ខានមក​ផឹក​កាហ្វេ​ជាមួយ​សុធីរ​មែន តែ​សំណាង​បាន​ជួប​មន្ត្រី​មួយចំនួន​ដែល​និយាយ​ខឹង​ក្រសួង​ខ្លួនឯង​ផង និង​ខឹង​រដ្ឋាភិបាល​ផង​។ សំណាង​យក​រឿងនេះ មក​ទូល​ពិត​សុធីរ​។ សុធីរ​បានដៃ លះ​គ្មាន​សំចៃ ទៅ​មន្ត្រី​ទាំងនោះ​។​

​សំណាង​៖ អញ​រៀបចំ​សិក្ខាសាលា​ពីរ​បី​ថ្ងៃ​ហ្នឹង អញ្ជើញ​មន្ត្រី​មក​ចូលរួម​ច្រើន​ដែរ​។ ពួកគេ​នោះ ពីមុន​មួយ​ម៉ាត់​ក៏​ថា​រដ្ឋមន្ត្រី​គាត់​ល្អ រដ្ឋាភិបាល​ខំប្រឹង​។ ឥឡូវ ពួកគេ​និយាយ​ផ្ទុយ​វិញ​។ ដល់​អញ​សួរ​នាំទៅ មកពី​ឥឡូវ​ពួកគេ​រកលុយ​លែង​សូវ​បាន អត់​សូវ​មាន​បេសកកម្ម​។ អ្នកខ្លះ​ទៀតថា មាន​បក្សពួកនិយម​។ អ្នកថ្មី​ឡើងមក គេ​ប្រើតែ​គ្នា​គេ រីឯ​ពួកគាត់ គេ​លែង​សូវ​ប្រើ​។ ដល់​អ៊ីចឹងទៅ រដ្ឋមន្ត្រី​ល្អ ឬ​រដ្ឋ​ល្អ ទាល់តែ​មន្ត្រី​រកលុយ​បាន​? អញ​ដូចឆ្ងល់​ដែរ​វ៉ី​?
 
​សុធីរ​៖ អាហ្នឹង​គេ​ហៅ​ក្រុមមន្ត្រី អន្តរធាន​។ មាន​ក្រុម​នេះ​កាន់តែច្រើន អន្តរាយ​កាន់តែខ្លាំង​។ តើ​ក្រុម​នេះ​ជាម​ន្ត្រី​ល្អ ឬ​អត់​? ពេល​មាន​ប្រយោជន៍​សំងំ កិបកេង​យក​ប្រយោជន៍ ហើយ​គ្រាន់តែ​បាន​ជួយ​និយាយ​ឱ្យ​ពីរោះ​ស្តាប់​ថា រដ្ឋាភិបាល​ល្អ រដ្ឋាភិបាល​កែទម្រង់​។ ដល់ពេល​បាត់បង់​ប្រយោជន៍ ដើរ​និយាយថា​រដ្ឋ​អាក្រក់​ដូចនេះរដ្ឋអាក្រក់​ដូច​នោះ​។​
 
​សំណាង​៖ ហាស ហា​! អញ​នៅចាំ​ពាក្យ​របស់​អ្ហែង​និយាយ​លើក​មុន គឺ​ក្រុម​ឡេមឡឺម រណេបរណឺប ចាក់​ស្រា​។​
 
​សុធីរ​៖ មនុស្ស​ប្រភេទ​នេះ អាក្រក់​ណាស់​។ សមគំនិត ស៊ុមគ្រលុំ កឹ​ប​កេង​យកលុយ​រដ្ឋ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​រាប់​ឆ្នាំ​ហើយ តែ​ចុងក្រោយ ពេល​លែង​ទទួលបាន​ប្រយោជន៍ ក៏​តាំង​ដើរ​និយាយថា​គេ​អាក្រក់​ភ្លាម ដោយ​មិនបាន​ខ្វល់​ថា ពួកគេ​បាន​ស៊ីចុក​រាប់​ឆ្នាំ​នោះឡើយ​។ 
 
​សំណាង​៖ អ្ហែង​ហៅ​ពួក​ហ្នឹង​ថា​ម៉េច អម្បាញ់មិញ​?
 
​សុធីរ​៖ មន្ត្រី​អន្តរធាន ! មនុស្ស​បែបនេះ មិនបាន​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ទុកឱ្យ​កូនចៅ​ទេ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com