ជាតិ
សង្គមជាតិ
ព្រឹក​ថ្ងៃទី​១១​កុម្ភៈ អាជ្ញាធរ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ពី​រង្វង់​មូល​កួរស្រូវ ដល់​ព្រំប្រទល់​ខេត្តកណ្ដាល​
08, Feb 2020 , 12:04 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​លោក Touch Yinmony
រូបភាពពី​ហ្វេសប៊ុក​លោក Touch Yinmony
 
​ភ្នំពេញ​៖ កំណាត់​ផ្លូវជាតិ​លេខ​២ ពី​ចំណុច​រង្វង់​មូល​កួរស្រូវ ដល់​ព្រំប្រទល់​ខេត្តកណ្ដាល នឹង​បិទ​ចរាចរណ៍​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ដើម្បី​សម្រួល​ដល់​ពិធីបើកការដ្ឋាន​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៧​កុម្ភៈ ដែល​បាន​បញ្ជាក់ទៀតថា​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម ពីស​ម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

 
​តាម​សេចក្ដីជូនដំណឹង​ដដែល  អាជ្ញាធរ​នឹង​ឲ្យ​ចរាចរណ៍​ជាធម្មតា​វិញ នៅពេល​ចប់​ពិធី​។ សូមបញ្ជាក់ថា គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ ២២ ប្រវែង ៧២, ១៧​គីឡូម៉ែត្រ ពី​រង្វង់​មូល​តាខ្មៅ អូរ​ចំបក់ និង​ទៅដល់​អង្គតាសោម (​ខេត្តតាកែវ​) ជា​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​៕

Tag:
 បិទផ្លូវ​
  បើក​ការដ្ឋាន​
  រដ្ឋបាល​រាជធានី​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com