ជាតិ
សង្គមជាតិ
កុមារ និងស្ត្រីជាង១២ម៉ឺននាក់ បានទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមករា រូបភាពពីហ្វេសប៊ុកលោក បេអាតរីចឆ្នឺរ
×
ភ្នំពេញ៖ ក្នុងខែមករាកន្លងទៅ កុមារ និងស្ត្រីមានផ្ទៃពោះជាង១២ម៉ឺននាក់ បានទៅពិនិត្យព្យាបាលជំងឺ និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថា កុមារឈឺចំនួន ៨៦,៤៣៤នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដែលចំនួននេះ កើនឡើង ១៥ភាគរយ ធៀបនឹងខែមករាឆ្នាំ២០១៩។ ដោយឡែក កុមារចំនួន ១៦, ៥៨៦នាក់ មានជំងឺធ្ងន់ធ្ងរ និងកុមារចំនួន ៤២៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ បើតាមលិខិតដដែល កុមារចំនួន ២,២១២នាក់ ត្រូវបានវះកាត់ និងកុមារចំនួន ១១១នាក់ផ្សេងទៀត វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។
ស្ត្រីមានផ្ទៃពោះចំនួន ១៣, ៨៥៦នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនមានចំនួន ២,៣២៦នាក់។ សូមបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ។ នេះបើតាមលិខិតខាងលើ៕
Tag:
មន្ទីរពេទ្យគន្ធបុប្ផា
កុមារ
ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com