ជាតិ
២៥ខេត្ត/រាជធានី
បុរស​ចិន​ដែល​កើត​កូ​រ៉ូ​ណា​វីរុស​នៅ​ព្រះសីហនុ នឹង​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០​កុម្ភៈ​
09, Feb 2020 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
ជនជាតិ​ចិន ដែល​បានកើត​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី នៅខេត្តព្រះសីហនុ នឹង​ចាក​ចេញពី​មន្ទីរពេទ្យ នៅ​ថ្ងៃទី​ច័ន្ទ ទី​១០​កុម្ភៈ  ក្រោយ​ព្យាបាល​បានជា​សះស្បើយ​១០០​ភាគរយ។ នេះ​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង(CDC)​។

 
CDC បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​៖«​អ្នកជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី គាត់​បានជា​សះស្បើយ និង​អនុញ្ញាតឱ្យ​គាត់​ចាកចេញ ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ កុម្ភ​:​។ អ្នក​ប៉ះពាល់​កន្លែង​ផ្សេងៗ​គ្នា​ជាមួយ​អ្នកជំងឺ និង​អ្នកជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ រហូត​ពេលនេះ អ្នក​ទាំងនោះ​ពុំមាន​អ្នកចេញ​រោគសញ្ញា​អ្វី​នៅឡើយ​ដែរ​»​។​ CDC ក៏បានបញ្ជាក់ដែរថា រហុតមកទល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីបន្ថែមនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ។ ប៉ុន្តែលទ្ធភាពរកឃើញករណីបន្ថែម នឹងអាចកើតមាន ព្រោះជំងឺនៅតែបន្តរាតត្បាតនៅឡើយនៅទីក្រុងវូហាន ប្រទេសចិន។ 

យោងតាមទិន្នន័យរបស់គណៈកម្មការធិការសុខាភិបាលជាតិចិន គិតត្រឹម៨ព្រឹកថ្ងៃទីអាទិត្យ ទី៩ ខែកុម្ភៈនេះ មានអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសចំនួន ៨១៣នាក់ ខណៈអ្នកជំងឺកើនដល់​ប្រមាណ៣៧,០០០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com