កីឡាជាតិ
ជាតិ
បឹងកេតបញ្ចប់កិច្ចសន្យា ម៉ាត់ យ៉ាមីន ដោយសារប្រព្រឹត្តខុសក្រមសីលធម៌
×
ក្លិបបាល់ទាត់បឹងកេត បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ ម៉ាត់ យ៉ាមីន ក្រោមហេតុផលប្រព្រឹត្តប្រាសចាកពីក្រមសីលធម៌កីឡាករអាជីព។ បឹងកេតបានចាត់ទុកការបញ្ចប់កិច្ចសន្យានេះថា គឺជាគំរូសម្រាប់កីឡាករដទៃ។
ក្លិបបឹងកេតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានប្រកាសពីការបញ្ចប់កិច្ចសន្យាជាកីឡាករ ម៉ាត់ យ៉ាមីន ទាំងមិនទាន់បើករដូវកាលថ្មី។ ប៉ុន្តែ បឹងកេត មិនបានបញ្ជាក់ពីមូលហេតុលម្អិត នៃការបញ្ចប់កិច្ចសន្យានេះឡើយ គ្រាន់តែអះអាងថា រូបគេបានប្រព្រឹត្តខុសពីក្រមសីលធម៌ជាកីឡាករអាជីព។
វាជាការសម្រេចចិត្តមួយដ៏លំបាកសម្រាប់បឹងកេត តែវាគំរូសម្រាប់កីឡាករដទៃ ដើម្បីកុំឲ្យប្រព្រឹត្តខុសឆ្គងបែបនេះទៀត។ «វាជាការសម្រេចចិត្តយ៉ាងលំបាក តែយើងត្រូវតែធ្វើ ដើម្បីជាគំរូ កុំឲ្យកើតមានលើកីឡាករផ្សេងៗទៀត»។ នេះជាការលើកឡើងរបស់ក្លិបបឹងកេត៕
Tag:
បាល់ទាត់
ម៉ាត់ យ៉ាមីន
© រក្សាសិទ្ធិដោយ thmeythmey.com