ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ប្រកាស​រើស​អ្នកជំនាញ​ច្បាប់​អន្តរជាតិ ទៅ​សិក្សា​នៅ​ហូ​ឡង់​រយៈពេល​ខ្លី​
09, Feb 2020 , 10:30 pm        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា ប្រកាស​ជ្រើសរើស​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ ជាពិសេស​មន្ត្រី​រដ្ឋាភិបាល  និង គ្រូបង្រៀន ឲ្យ​ទៅ​សិក្សា​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​។ កម្មវិធីសិក្សា​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែមិថុនា រហូតដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។



​វា គឺជា​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ប្រចាំឆ្នាំ (United Nation International Law Fellowship Programme) នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​។ កម្មវិធី​នេះ ផ្ដល់ លទ្ធភាព​ឲ្យ​សិក្ខាកាម  ទទួលបាន​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​លើ ផ្នែក​ច្បាប់​អន្តរជាតិ និង​ការអនុវត្ត​កិច្ចការ​ច្បាប់​របស់​អង្គការសហប្រជាជាតិ​។ 
 
​សម្រាប់​បេក្ខជន ដែលមាន​បំណង​ចង់​ទទួលបាន​អាហារូបករណ៍​នេះ  អាចដាក់​ពាក្យស្នើសុំ​តាមរយៈ http://legal.un.org/poa/ilfp ឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០៕ 

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com