ពីនេះ ពីនោះ
ពាក្យ​ខ្លះ​ដែល​ច្រឡំ​សរសេរ​អក្សរ​«​ន​» ត្រូវ​សរសេរ​ជា​អ​ក្ស​រ​«​ណ​» វិញ
13, Jan 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែលមាន​អក្សរ «​ន​» ខ្លះ ត្រូវបាន​ប្តូរ​មកជា​អក្សរ «​ណ​» វិញ​។ កន្លងមក​មហាជន​នៅតែ​ច្រឡំ​សរសេរ​តែ​អក្សរ «​ន​»​។​

 
​ពាក្យ​ដែល​មហាជន​តែងតែ​យល់ច្រឡំ​សរសេរ​ដោយ​ផ្តើម​ដោយ​អក្សរ «​ន​» នោះ​មានដូចជា កំនកំណើត​(​មិនមែន​កំនកំនើត​),​កំណាត់​(​មិនមែន​កំនាត់​), កំណប់​(​មិនមែន​កំន​ប់​), កំណើន​(​មិនមែន​កំនើន​), កំណែន​(​មិនមែន​កំនែន​),​ចំណុច​(​មិនមែន​ចំនុច​), ចំណូល​(​មិនមែន​ចំនូល​), ចំណេញ​(​មិនមែន​ចំនេញ​, ច្រណែន​(​មិនមែន​ច្រនែន​), ចំណោទ​(​មិនមែន​ចំនោទ​),​ចំណែក​(​មិនមែន​ចំនែក​)​។​ល​។​
 
​ដោយឡែក​ពាក្យ​ដែល​ត្រូវ​សរសេរ​ដោយ​អក្សរ «​ន​»​វិញ នោះ​មានដូចជា ចំនួន​,​ចំនួប​,​ចំនៀរ ,​ចំណាន​,​លំនាច​,​លំនាំ​,​លំនឹង​,,​លំនៅ​, ទំនង​,  ទំនិញ​,​ទំនាស់​, ទំនាល់​, ទំនុក​, ទំនៀប​,​ទំនេរ​, ទំនើប​,​ទំនៀម​,​ទំនើស ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com