ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! របៀប​ទប់ស្កាត់​និង​ព្យាបាល​អា​ការៈឈឺ​ខ្នង​
11, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អា​ការៈឈឺ​ខ្នង គឺជា​បញ្ហា​គួរឱ្យ​រំខាន​បំផុត​មួយ​។ ហើយ​បើទោះជា​វា​អាច​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ក៏ដោយ ក៏ត្រូវ​ការ​រយៈពេល​យូរណាស់​ដែរ​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​ទប់ស្កាត់​និង​ព្យាបាល​អា​ការៈឈឺ​ខ្នង ៖
 
១. ទទួលទាន​ឱ្យបាន​ត្រឹមត្រូវ​

​ការទប់ស្កាត់ ឬ​ការពារ​ទុក​មុន​ច្រើនតែ​ប្រសើរ​ជាង​ព្យាបាល ហើយ​ក្នុងករណី​ឈឺ​ខ្នង​ក៏​ដូចគ្នា​! របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​អា​ការៈឈឺ​ខ្នង​។ ការជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ​អាចជួយ​ទប់ស្កាត់​និង​ព្យាបាល​អា​ការៈឈឺ​ខ្នង​បាន​យ៉ាង​ប្រសើរ​។ អ្នក​មិនគួរ​ទទួលទាន​អាហារ​ប្រៃ ឬ​ហឹរ​ច្រើនពេក​នោះទេ​។ ចូរ​ជ្រើសរើស​របប​អាហារ​សុខភាព​ល្អ​រួមបញ្ចូល​ទាំង​បន្លែ​ផ្លែឈើ​និង​ត្រី​សម្បូរ​ខ្លាញ់​។ អាហារ​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​និង​បំបាត់​អា​ការៈឈឺ​ខ្នង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ដល់​រាងកាយ​ដើម្បី​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ផងដែរ​។​
 
២. គេង​ផ្អៀង​ទៅ​ឆ្វេង​

​អ្នក​ដែលមាន​បញ្ហា​ឈឺ​ខ្នង​រ៉ាំរ៉ៃ​អាច​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ពី​ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ផ្អៀង​អាច​បំបាត់​សម្ពាធ​ដែល​សង្កត់​លើ​ឆ្អឹងខ្នង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​គេង​លក់បាន​ស្រួល ចូរ​ព្យាយាម​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។
 
៣. សន្ធឹង​ពត់​ពែន​ខ្លួន​ខ្លះ​

​ការ​អង្គុយ​រាប់​ម៉ោង​មុខ​អេក្រង់​កុំព្យូទ័រ​អាច​បណ្ដាលឱ្យ​ឆ្អឹងខ្នង​រង​សម្ពាធ​ហើយ​អ្នកនឹង​ជួបប្រទះ​អា​ការៈឈឺ​ខ្នង ចុក ចង្កេះ​និង​កញ្ចឹងក​ជាមិនខាន​។ ដូច្នេះ​ចូរ​ចំណាយ​ពេលខ្លះ​សម្រាក​សន្ធឹង​ពត់​ពែន​ខ្លួន​ដើម្បី​សម្រួល​សាច់ដុំ​។​
 
៤. ម៉ាស្សា​

​ការ​ម៉ាស្សា​ខ្នង​ផ្នែក​ខាងក្រោម​អាច​បំបាត់​អា​ការៈឈឺចាប់​គួរឱ្យកត់សម្គាល់​។ វា​ក៏​ជួយ​ធ្វើឱ្យ​លំ​ហូរឈាម​ទៅកាន់​ខ្នង​មាន​លក្ខណៈ​ប្រសើរឡើង​ដែល​អាច​កាត់បន្ថយ​ការ​រលាក​ផងដែរ​។​
 
៥. ស្អំ​ទឹកកក​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រុំ​ទឹកកក​មួយកញ្ចប់​ក្នុង​កន្សែង ឬ​ក្រណាត់​ស្អាត​រួច​ដាក់​ស្អំ​លើ​ខ្នង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី និង​អនុវត្ត​សារ​ឡើងវិញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com