អន្តរជាតិ
កូរ៉េខាងត្បូង​អបអរ​ការដែល​ភាពយន្ត Parasite របស់ខ្លួន​បានឈ្នះ​រង្វាន់​អូ​ស្ការ​របស់​ហូលីវូដ​
11, Feb 2020 , 7:59 pm        
រូបភាព
សមាជិក​ក្លឹប​ភាពយន្ត​អបអរ​សាទរ នៅ​ពេល​ពួកគេ​មើល​ការ​ផ្សាយ​នៃ​ការ​ទទួល​ពានរង្វាន់​អូស្ការ​របស់​លោក Bong Joon Ho អ្នក​ដឹកនាំ​ភាពយន្ត​របស់​កូរ៉េ​ខាង​ត្បូង នៅ​សាកលវិទ្យាល័យ Yeonsei ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
សមាជិក​ក្លឹប​ភាពយន្ត​អបអរ​សាទរ នៅ​ពេល​ពួកគេ​មើល​ការ​ផ្សាយ​នៃ​ការ​ទទួល​ពានរង្វាន់​អូស្ការ​របស់​លោក Bong Joon Ho អ្នក​ដឹកនាំ​ភាពយន្ត​របស់​កូរ៉េ​ខាង​ត្បូង នៅ​សាកលវិទ្យាល័យ Yeonsei ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​ពលរដ្ឋ​កូរ៉េខាងត្បូង​កំពុង​ត្រេកអរ​នឹង​ជ័យជម្នះ​ដ៏​ធំ​នៃ​ភាពយន្ត Parasite របស់​ប្រទេស​ខ្លួន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​អូ​ស្ការ​លើក​ទី​៩២ ក្រោយពី​អ្នកដឹកនាំ​ភាពយន្ត​កូរ៉េខាងត្បូង​នេះ គឺ​លោក Bong Joon-ho បាន​នាំមក​ប្រទេស​វិញ​នូវ​ពានរង្វាន់​អូ​ស្ការ​ផ្នែក «​រូបភាព​ល្អ​បំ​ផុ​ត‍​» ដែលជា​រង្វាន់​ធំ​បំផុត​មួយ​នៅ​អូ​ស្ការ​។​


 
​លោក Bong អ្នកដឹកនាំ​ភាពយន្ត​កូរ៉េខាងត្បូង​ឈ្មោះ Parasite កាលពី​យប់​ថ្ងៃអាទិត្យ បាន​ឡើងលើ​ឆាក​នៅ​ហូលីវូដ ក្បែ​ក្រុង Los Angeles សហរដ្ឋអាមេរិក ដើម្បី​ទទួល​រង្វាន់​អូ​ស្ការ​ផ្នែក «​រូបភាព​ល្អ​បំ​ផុ​ត‍​» ឬ Best Picture ក្រោយពី​ភាពយន្ត​នេះ​ក៏បាន​ទទួល​ពានរង្វាន់​អូ​ស្ការ​៣​ផ្សេងទៀត គឺ​រង្វាន់​ផ្នែក «​អ្នកដឹកនាំ​ឆ្នើម​ជាង​គ‍េ​» (Best Director) រង្វាន់​ផ្នែក​ភាពយន្ត​បរទេស​ល្អ​ជាងគេ និង​រង្វាន់​ផ្នែក​ការសម្តែង​ល្អ​ជាងគេ (Best Orgitinal Screenplay)​។​
 
​នៅក្នុង​សេចក្តី​ថ្លែង​យ៉ាងខ្លី​របស់លោក ពេល​ទទួល​រង្វាន់ លោក Bong Joon-ho បាន​និយាយ​ដោយ​កំប្លែង​ថា​៖ «​ខ្ញុំ​ស្មានថា​ការងារ​របស់ខ្ញុំ​ចប់​ត្រឹម​ថ្ងៃនេះ ហើយ​ខ្ញុំ​អាច​សម្រាក​បាន​។ (​ប៉ុន្តែ​ឥឡូវ​) ខ្ញុំ​នឹង​ផឹកស្រា​រហូតដល់​ព្រឹក​ស្អែ​ក‍​»​។​
 
​នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​នៃ​ប្រទេស​កូរ៉េខាងត្បូង ពលរដ្ឋ​បាន​ចូលទៅ​បណ្តាញ​សង្គម Twitter និង​បណ្តាញ​សង្គម​ដទៃទៀត​ដើម្បី​សរសេរ​អបអរ​និង​បង្អួត​អំពី​ការ​ឈ្នះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ភាពយន្ត​នេះ​។ ខ្សែភាពយន្ត Parasite ជា​ខ្សែភាពយន្ត​បរទេស​មិន​និយាយ​ភាសា​អង់គ្លេស​ដំបូង​គេ​ដែល​បានទទួល​ពានរង្វាន់​ធំ «​រូបភាព​ល្អ​បំ​ផុ​ត‍​» Best Picture នៅ​ពិធី​អូ​ស្ការ ហើយក៏​ជា​ភាពយន្ត​កូរ៉េខាងត្បូង​ដំបូង​ដែល​បានទទួល​រង្វាន់​អូ​ស្ការ​។​
 
​ឈ្មោះ​របស់​អ្នកដឹកនាំ​ភាពយន្ត​លោក Bong Joon-ho ចាប់ផ្តើម​ក្លាយជា​ឈ្មោះ​ដែល​ប្រជាប្រិយ​ជាងគេ​ក្នុង​បណ្តាញ Twitter របស់​កូរ៉េខាងត្បូង ខណៈដែល​រោងភាពយន្ត​នៅ​ទូទាំង​ទីក្រុង​សេ​អ៊ូ​ល បាន​ប្រញាប់ប្រញាល់​ប្រកាសថា​ខ្លួន​នឹង​ធ្វើការ​បញ្ចាំងភាពយន្ត Parasite នេះ​ឡើងវិញ គឺ​នៅ​៩​ខែ​ក្រោយពី​ភាពយន្ត​នេះ​ត្រូវបាន​គេ​ចាក់​បញ្ចាំង​ដំបូង​។​
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​សរសេរ​សារ​អបអរ​ក្នុង Twitter ថា «​ខ្ញុំ​មាន​មោទកភាព​ចំពោះ​អ្នកដឹកនាំ​ភាពយន្ត​លោក Bong Joon-ho តួ​សម្តែង​ទាំងអស់​និង​ក្រុមការងារ​ទាំងអស់​។ ខ្ញុំ​ដឹងគុណ​ជាពិសេស​ចំពោះ​ពួកគេ​ដែល​បាន​ជំរុញ​នូវ​មោទនភាព​និង​សេចក្តីក្លាហាន​ដល់​ពលរដ្ឋ​យើង ខណៈដែល​យើង​រួបរួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នា​នា​»៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com