ជាតិ
ពីនេះ ពីនោះ
ត្រូវសរសេរថា«សម្លាញ់»មិនមែន«សំឡាញ់»ឬ«សំលាញ់»នោះទេ 
×![]()
«សម្លាញ់»ជាពាក្យតែមួយគត់តែត្រូវតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត ហើយពាក្យដែលខុសពីនោះ មិនមែនជាពាក្យដែលមហាជនគួរតែប្រើនោះទេ។ គេនិយមប្រើពាក្យ «សម្លាញ់» ដោយសំដៅលើអ្នកដែលមានមនុស្សជាទីស្រឡាញ់ ស្និទ្ធស្នាល និងជាមិត្តជិតដិត។
គេប្រើពាក្យនេះ ក្នុងន័យថា មនុស្សនោះត្រូវបានគេចាត់ទុកថាជាទីស្រឡាញ់ពេញចិត្ត ដូចជា កូនសម្លាញ់, ប្រពន្ធសម្លាញ់ អូនសម្លាញ់, បងសម្លាញ់,ក្មួយសម្លាញ់, ប្អូនសម្លាញ់, មិត្តសម្លាញ់, ទ្រព្យសម្លាញ់។ សម្លាញ់ភ្ងា សម្លាញ់ពុំងា, សម្លាញ់ស្មើចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com