ជាតិ
ប្រធាន​សមាគមយុវជន​ខ្មែរ​៖ យុវជន​កម្ពុ​ជាមាន​ស​ក្ដា​នុព​ល ប៉ុន្តែ​នៅ​ខ្វះ​ការគាំទ្រ​ជាក់លាក់​ពី​រដ្ឋាភិបាល​
12, Feb 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ យុវជន​កម្ពុ​ជាមាន​ស​ក្ដា​នុព​ល ប៉ុន្តែ​នៅ​ខ្វះ​ការគាំទ្រ​ជាក់លាក់​ពី​រដ្ឋាភិបាល​។ នោះ​ក៏​ព្រោះតែ​សកម្មភាព​របស់​យុវជន​មួយចំនួន ត្រូវបាន​រារាំង​ពី​សំណាក់​អាជ្ញាធរ ដែលនាំឱ្យ​ប៉ះពាល់​ទៅដល់​ស្មារតី និង​ការចូលរួម​របស់​ពួកគេ​។ នេះ​ជាការ​យល់ឃើញ​របស់​ក​ញ្ញា ប្រាក់ មុន្នី​រ័ត្ន ប្រធាន​សមាគមយុវជន​ខ្មែរ ។​


 
​កញ្ញា មុន្នី​រ័ត្ន បាន​កត់សម្គាល់ថា យុវជន​កម្ពុជា​បច្ចុប្បន្ន មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក តាម​ការបង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី ដូចជា​ការផលិត​មនុស្ស​យន្ត ឧបករណ៍ប្រើប្រាស់ និង​សម្ភារ​បែប​បច្ចេកវិទ្យា​ផ្សេងទៀត​ជាដើម​។ ជាពិសេស​ការប្រឡងប្រជែង​ផ្នែក​សមត្ថភាព​ប្រាជ្ញា និង​ស្មារតី​នៅលើ​ឆាក​អន្តរជាតិ​នោះ ក៏​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់​។​


 
​ជា​បន្ត​សូម​លោក អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា ប្រាក់ មុន្នី​រ័ត្ន ប្រធាន​សមាគមយុវជន​ខ្មែរ ដូចតទៅ​៖



 
​កញ្ញា រ័ត្ន ដែល​ទើប​ឡើងកាន់តំណែង​ប្រធាន​សមាគមយុវជន​ខ្មែរ កាលពីពេល​ថ្មីៗ​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យុវជន​របស់​យើង​មាន​សក្តានុពល​មែនទែន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ដើម្បីឱ្យ​សក្ដានុពល​នេះ មាន​ប្រសិទ្ធភាព មាន​និរន្ត​ភាព​នោះ ទាំង​រដ្ឋាភិបាល ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា ត្រូវតែ​បង្កលក្ខណៈ ឬក៏​បង្ក​ឱកាស​គាំទ្រ​យុវជន​ដោយ​ពិតប្រាកដ និង​ជាក់លាក់ ដើម្បីឱ្យ​យុវជន​មាន​កម្លាំងចិត្ត និង​កម្លាំងកាយ ក៏ដូចជា​ការចូលរួម​បញ្ចេញ​សមត្ថភាព និង​សក្ដានុពល​បាន​ពេញលេញ​»​។ 
 
​បច្ចុប្បន្ន​រដ្ឋាភិបាល​ក​ម្ពុ​ជា ក៏បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ចូលរួម​សកម្មភាព​សង្គម និង​នយោបាយ​ផងដែរ ប៉ុន្តែ​ការជំរុញ​នេះ ហាក់​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ នោះ​ក៏​ព្រោះតែ​ការចូលរួម​របស់​យុវជន​ខ្លះ ត្រូវបាន​រារាំង និង​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ ដែល​ធ្វើឱ្យប៉ះពាល់​ផ្នែក​ស្មារតី​របស់​ពួកគេ តួយ៉ាង​ដូចជា​ការជួប​ជុំ​បញ្ចេញមតិ​យោបល់​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា ប្រាក់ មុន្នី​រ័ត្ន ដែល​ស្នើឱ្យ​រដ្ឋាភិបាល​គាំទ្រ​យុវជន​ដោយ​ភាពជាក់លាក់​៕ 
 

Tag:
 ប្រាក់ មុន្នី​រ័ត្ន​
  យុវជន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com