អត្ថបទពាណិជ្ជកម្ម
កម្មវិធី GoGo Taxi ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកបើកបរ និងអតិថិជន
× GoGo Taxi Cambodia គឺជាសេវាកម្មហៅរ៉ឺម៉កកង់បី និងតាក់ស៊ី តាមទូរសព្ទដៃថ្មីមួយ ដែលទើបតែមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា។ កម្មវិធីមួយនេះ ទើបសម្ពោធឲ្យប្រើប្រាស់ផ្លូវការកាលពីពេលថ្មីៗនេះ ប៉ុន្តែវាមាន បាន និងកំពុងមានភាពលេចធ្លោ តាមរយៈការផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់អតិថិជន ក៏ដូចជាម្ចាស់កង់បី និងតាក់ស៊ី ដែលជាដៃគូរបស់ខ្លួន។ តើអត្ថប្រយោជន៍អ្វីខ្លះ ដែល GoGo Taxi Cambodia ផ្តល់?
បើតាមលោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រងទីផ្សាររបស់ GoGo Taxi Cambodia ទាំងអ្នកប្រើប្រាស់ និងអ្នករត់កង់បី និងតាក់ស៊ីដែលជាដៃគូ នឹងទទួលបានអត្ថប្រយោជន៍ល្អប្រសើរជាងមុន ដែលធ្វើឲ្យអាជីវកម្ម និងជីវភាពគាត់ កាន់តែល្អប្រសើរ នៅពេលបានចាប់ដៃគូជាមួយយើង។ អត្ថប្រយោជន៍ទាំងនោះមានត្រួសៗដូចជា៖ ១. ផ្តល់ឱកាសការងារសម្រាប់បុគ្គលិកធ្វើការជាមួយយើង និងម្ចាស់កង់បី និង តាក់ស៊ី ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានឱកាសសម្រាប់រីកចម្រើនរួមគ្នា។ ២. ចង់បង្ហាញថាកូនខ្មែរយើងមានសមត្ថភាព ក្នុងការផលិត ឬបង្កើតនូវបចេ្ចកវិទ្យាថ្មីៗ បានដូចគេឯងដែរ។ និងទី៣. ក្រុមហ៊ុនអាចពង្រីកសេវាកម្មផ្សេងៗទៀត ដែលអាចធ្វើទៅបានទៅតាមតំបន់សក្តានុពលដទៃទៀត។
បើតាម លោក ទូច ពិសិដ្ឋ GOGO Taxi Cambodia មានសេវាកម្មពីរប្រភេទ សម្រាប់ម្ចាស់រ៉ឺម៉កកង់បី និងតាក់ស៊ី ជាដៃគូ គឺគិតសេវាប្រចាំខែ និងគិតជាភាគរយ(១២%) ពីការដឹកជញ្ជូនរបស់គាត់ ជាមួយអតិថិជនក្នុងមួយលើកៗ។ ចំណែកឯការទូតទាត់រវាងអ្នកជិះ និងកង់បី ឬតាក់ស៊ី GoGo Taxi Cambodia ក៏បានផ្តល់ជម្រើសជាច្រើនដូចគ្នាដែរ ដូចជាគិតតាមតាមសមតុល្យក្នុងប្រព័ន្ធជាក់ស្តែង។ ទូទាត់ប្រាក់សុទ្ធពេលដល់គោលដៅ និងការទូទាត់តាមដៃគូរបស់យើង ដែលមានដូចជា true money/Wing/Pi pay/MasterCard/visa card ជាដើម។
ដ្បិតតែតម្លៃដែល Go Go Taxi Cambodia ទូទាត់ពីអតិថិជន គឺដូចគ្នានឹងក្រុមហ៊ុនផ្សេង ប៉ុន្តែអ្វីដែលលោក ទូច ពិសិដ្ឋ គិតថាប្រសើរជាងគេនោះ គឺភាពត្រឹមត្រូវនៃការទូទាត់ និងការបំពេញសេវារហ័សទាន់ចិត្តជូនអតិថិជន។ «អ្វីដែលយើងយកចិត្តទុកដាក់ខ្លាំងនោះ គឺដៃគូកង់បី និងតាក់ស៊ីរបស់យើងគឺសុទ្ធតែស្មោះត្រង់។ ដូច្នេះយើងអាចការពារបានហានិភ័យពីការបាត់របស់របរផ្សេងៗ ចៀសវាងបាននូវគ្រោះថ្នាក់ និងអំពើមិនគប្បី(អនាចារ)បាន។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីហៅកង់បី និងតាក់ស៊ីរបស់យើង ងាយស្រួលជាងគូប្រជែងដោយបានគ្របដណ្តប់គ្រប់ទីកន្លែង»។ នេះជាការបញ្ជាក់របស់លោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រងទីផ្សាររបស់ Go Go Taxi Cambodia៕
© រក្សាសិទ្ធិដោយ thmeythmey.com