អត្ថបទពាណិជ្ជកម្ម
កម្មវិធី GoGo Taxi ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នកបើកបរ និង​អតិថិជន​
14, Feb 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
GoGo Taxi Cambodia គឺជា​សេវាកម្ម​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី តាម​ទូរ​សព្ទ​ដៃ​ថ្មី​មួយ ដែល​ទើប​តែមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ កម្មវិធី​មួយ​នេះ ទើប​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​វា​មាន បាន និង​កំពុងមាន​ភាពលេច​ធ្លោ តាមរយៈ​ការផ្តល់ជូន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ទៅដល់​អតិថិជន ក៏ដូចជា​ម្ចាស់​កង់​បី និង​តាក់ស៊ី ដែលជា​ដៃគូ​របស់ខ្លួន​។ តើ​អត្ថប្រយោជន៍​អ្វីខ្លះ ដែល GoGo Taxi Cambodia ផ្តល់​?
 
​បើតាម​លោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រង​ទីផ្សារ​របស់ GoGo Taxi Cambodia ទាំង​អ្នកប្រើប្រាស់ និង​អ្នករត់​កង់​បី និង​តាក់ស៊ី​ដែលជា​ដៃគូ នឹង​ទទួលបាន​អត្ថប្រយោជន៍​ល្អប្រសើរ​ជាង​មុន ដែល​ធ្វើ​ឲ្យ​អាជីវកម្ម និង​ជីវភាព​គាត់ កាន់តែ​ល្អប្រសើរ នៅពេល​បាន​ចាប់​ដៃគូ​ជាមួយ​យើង​។ អត្ថប្រយោជន៍​ទាំងនោះ​មាន​ត្រួសៗ​ដូចជា​៖ ១. ផ្តល់ឱកាស​ការងារ​ស​ម្រា​ប់​បុគ្គលិក​ធ្វើការ​ជាមួយ​យើង និង​ម្ចាស់​កង់​បី និង តាក់ស៊ី ដែល​ស្ថិតក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទទួលបាន​ឱកាស​សម្រាប់​រីកចម្រើន​រួមគ្នា​។ ២. ចង់បង្ហាញ​ថា​កូន​ខ្មែរ​យើង​មាន​សមត្ថភាព ក្នុង​ការផលិត ឬ​បង្កើត​នូវ​ប​ចេ្ច​ក​វិទ្យា​ថ្មីៗ បាន​ដូច​គេឯង​ដែរ​។ និង​ទី​៣. ក្រុមហ៊ុន​អាច​ពង្រីក​សេវាកម្ម​ផ្សេងៗ​ទៀត ដែល​អាចធ្វើ​ទៅបាន​ទៅតាម​តំបន់​សក្តានុពល​ដទៃទៀត​។ 


 
​បើតាម លោក ទូច ពិសិដ្ឋ GOGO Taxi Cambodia មាន​សេវាកម្ម​ពីរ​ប្រភេទ សម្រាប់​ម្ចាស់​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី ជា​ដៃគូ គឺ​គិត​សេវា​ប្រចាំខែ និង​គិត​ជា​ភាគរយ​(១២%) ពី​ការដឹកជញ្ជូន​របស់គាត់ ជាមួយ​អតិថិជន​ក្នុង​មួយ​លើកៗ​។ ចំណែកឯ​ការទូត​ទាត់​រវាង​អ្នកជិះ និង​កង់​បី ឬ​តាក់ស៊ី GoGo Taxi Cambodia ក៏បានផ្តល់​ជម្រើស​ជាច្រើន​ដូចគ្នា​ដែរ ដូចជា​គិត​តាម​តាម​សមតុល្យ​ក្នុង​ប្រព័ន្ធ​ជាក់ស្តែង​។ ទូទាត់​ប្រាក់សុទ្ធ​ពេល​ដល់​គោលដៅ និង​ការទូទាត់​តាម​ដៃគូ​របស់​យើង ដែលមាន​ដូចជា true money/Wing/Pi pay/MasterCard/visa card ជាដើម​។​
 
​ដ្បិតតែ​តម្លៃ​ដែល Go Go Taxi Cambodia ទូទាត់​ពី​អតិថិជន គឺ​ដូចគ្នា​នឹង​ក្រុមហ៊ុន​ផ្សេង ប៉ុន្តែ​អ្វីដែល​លោក ទូច ពិសិដ្ឋ គិតថា​ប្រសើរ​ជាងគេ​នោះ គឺ​ភាពត្រឹមត្រូវ​នៃ​ការទូទាត់ និង​ការបំពេញ​សេវា​រហ័ស​ទាន់​ចិត្ត​ជូន​អតិថិជន​។ «​អ្វីដែល​យើង​យកចិត្តទុកដាក់​ខ្លាំង​នោះ គឺ​ដៃគូ​កង់​បី និង​តាក់ស៊ី​របស់​យើង​គឺ​សុទ្ធតែ​ស្មោះត្រង់​។ ដូច្នេះ​យើង​អាច​ការពារ​បាន​ហានិភ័យ​ពី​ការបាត់​របស់របរ​ផ្សេងៗ ចៀសវាង​បាន​នូវ​គ្រោះថ្នាក់ និង​អំពើ​មិន​គប្បី​(​អនាចារ​)​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្មវិធី​ហៅ​កង់​បី និង​តាក់ស៊ី​របស់​យើង ងាយស្រួល​ជាង​គូប្រជែង​ដោយបាន​គ្របដណ្តប់​គ្រប់​ទីកន្លែង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រង​ទីផ្សារ​របស់ Go Go Taxi Cambodia៕



© រក្សាសិទ្ធិដោយ thmeythmey.com