ជាតិ
ពីនេះ ពីនោះ
«កុលាប» មិនមែន «កុឡាប» ,«កូឡាប»ឬ«កូលាប» ឡើយ 
×![]()
ជាផ្កាមានសណ្ឋានជាវល្លិ៍ មានបន្លា មានក្លិនក្រអូបស្រាល ដែលមានពណ៌ក្រហមស្រស់ ផ្កានោះ ជា «កុលាប»។ «កុលាប» ជាពាក្យដែលត្រឹមត្រូវតាមវចនានុក្រម មិនមែន «កុឡាប», «កូឡាប» ឬ «កូលាប» ឡើយ។ «ផ្កាកុលាប» មានច្រើនពណ៌ដូចជា ពណ៌ក្រហម ពណ៌លឿង ពណ៌ស ពណ៌ផ្កាឈូក ជាដើម។
«ផ្កាកុលាប» ជាប្រភេទផ្កាដែលយុវវ័យឲ្យតម្លៃ ដោយសារគេជឿជាក់ថា ផ្កានេះគឺតំណាងពីសេចក្តីស្រឡាញ់ ដែលមានអត្ថន័យជ្រោលជ្រៅ។ ជាទូទៅផ្កានេះ មានតាំងលម្អនៅភោជនីយដ្ឋាន រោងការ ពិធីជប់លៀង ក្នុងហាង ឬក្រុមហ៊ុនផ្សេងៗ និងកម្មវិធីផ្សេងៗទៀត។
ក្រៅពីពាក្យ «កុលាប» ដែលសាធារណជន ប្រើខុសគ្នានោះ ក៏នៅមានពាក្យមួយចំនួនផ្សេងទៀតដែលប្រើមិនទាន់ឯកភាពគ្នា នៅឡើយទេ។ ពាក្យទាំងនោះមានដូចជា ស្រឡាញ់ ឬស្រលាញ់ បើពីសម័យបុរាណគេសរសេរជា «ស្រលេញ» ក៏បាន ពាក្យទាំងអស់នេះ គឺត្រឹមត្រូវដូចគ្នា។ ពាក្យ «ពុំងា» មិនមែន «ពុំងារ» ឬ«ពំងា» នោះទេ។ «ពុំងា»សម្រាប់ហៅបានទៅតែស្ត្រីជាទីស្រឡាញ់ដោយថ្នមចិត្ត។ «ពុំងា» អាចហៅម្យ៉ាងទៀតថា ស្ងួនភ្ងា, ប្រសើរ,ថ្លៃថ្លា, ឆើតឆាយ, កែវពុំងា,ប្អូនពុំងា,ពៅពុំងា ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com