ជាតិ
ពីនេះ ពីនោះ
«​កុលាប​» មិនមែន «​កុឡាប​» ,«​កូ​ឡាប​»​ឬ​«​កូ​លាប​» ឡើយ​
01, Feb 2023 , 7:29 am        
រូបភាព
​ជា​ផ្កា​មាន​សណ្ឋាន​ជាវ​ល្លិ៍ មាន​បន្លា មាន​ក្លិនក្រអូប​ស្រាល ដែលមាន​ពណ៌​ក្រហម​ស្រស់ ផ្កា​នោះ ជា «​កុលាប​»​។ «​កុលាប​» ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម មិនមែន «​កុឡាប​», «​កូ​ឡាប​» ឬ «​កូ​លាប​» ឡើយ​។  «​ផ្កា​កុលាប​» មាន​ច្រើន​ពណ៌​ដូចជា ពណ៌​ក្រហម ពណ៌​លឿង ពណ៌​ស ពណ៌​ផ្កាឈូក ជាដើម​។


 
«​ផ្កា​កុលាប​» ជា​ប្រភេទ​ផ្កា​ដែល​យុវវ័យ​ឲ្យ​តម្លៃ ដោយសារ​គេ​ជឿជាក់ថា ផ្កា​នេះ​គឺ​តំណាង​ពី​សេចក្តីស្រឡាញ់ ដែលមាន​អត្ថន័យ​ជ្រោ​ល​ជ្រៅ​។ ជាទូទៅ​ផ្កា​នេះ មាន​តាំង​លម្អ​នៅ​ភោជនីយដ្ឋាន រោងការ ពិធីជប់លៀង ក្នុង​ហាង ឬ​ក្រុមហ៊ុន​ផ្សេងៗ និង​កម្មវិធី​ផ្សេងៗ​ទៀត​។  
 
​ក្រៅពី​ពាក្យ «​កុលាប​» ដែល​សាធារណជន ប្រើ​ខុសគ្នា​នោះ ក៏​នៅមាន​ពាក្យ​មួយចំនួន​ផ្សេងទៀត​ដែល​ប្រើ​មិនទាន់​ឯកភាពគ្នា នៅឡើយ​ទេ​។ ពាក្យ​ទាំងនោះ​មានដូចជា ស្រឡាញ់ ឬ​ស្រលាញ់ បើ​ពី​សម័យបុរាណ​គេ​សរសេរ​ជា «​ស្រលេញ​» ក៏បាន ពាក្យ​ទាំងអស់នេះ គឺ​ត្រឹមត្រូវ​ដូចគ្នា​។ ពាក្យ «​ពុំងា​» មិនមែន «​ពុំងារ​»  ឬ​«​ពំងា​» នោះទេ​។ «​ពុំងា​»​សម្រាប់​ហៅ​បាន​ទៅ​តែ​ស្ត្រី​ជាទី​ស្រឡាញ់​ដោយ​ថ្នមចិត្ត​។ «​ពុំងា​» អាច​ហៅ​ម្យ៉ាង​ទៀតថា ស្ងួនភ្ងា​, ប្រសើរ​,​ថ្លៃថ្លា​, ឆើតឆាយ​, កែវពុំងា​,​ប្អូន​ពុំងា​,​ពៅពុំងា ជាដើម​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com