អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង Prince Golden Bay សាងសង់​បាន​ប្រមាណ​៥០% និង​លក់​អស់​ជាង​៤០%​ហើយ​
12, Feb 2020 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសាងសង់​គម្រោង​អភិវឌ្ឍ​ចម្រុះ​ដ៏​ធំ នៅ​តំបន់​ជាប់មាត់​សមុទ្រ ខេត្ត​ព្រះសីហនុ Prince Golden Bay បានបញ្ចប់​ការសាងសង់​ប្រហែលជា ៥០%​ហើយ ខណៈដែល​គម្រោង​នេះ​បាន​លក់​អស់​ច្រើនជាង ៤០% ហើយ​ដែរ​។​
 
​គម្រោង Prince Golden Bay គ្របដណ្តប់​លើ​ផ្ទៃដី ២២,២០១ ម៉ែត្រការ៉េ ដែលមាន​ជា​ប្រភេទ អា​ផាត​មិន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។ គម្រោង​នេះ មាន​អគារ​អា​ផាត​មិន​ចំនួន ៤ ដែលមាន​យូ​នី​ត​សរុប​ទាំងអស់ ជាង ២,០០០ និង​ផ្សារ​ទំនើប​ចំនួន ៥​ជាន់ មាន​ទំហំ​ធំ​សម្បើម​រហូត ៥០,០០០ ម៉ែត្រការ៉េ​។ នេះ​ជា​ផ្សារ​ទំនើប​ខ្នាត​ធំ​ដំបូង​គេ នៅក្នុង​ក្រុងព្រះសីហនុ ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​ដូចជា​៖ កន្លែង​ញ៉ាំ​អាហារ ហាង​ទិញ​ឥ​វ៉ាន់ និង​ការកម្សាន្ត​ផ្សេងៗ​។​
 
​គម្រោង Prince Golden Bay ស្ថិតនៅលើ​ទីតាំង​មាន​សក្ដានុពល​ខ្ពស់​

​គម្រោង Prince Golden Bay ស្ថិតនៅ​បណ្ដោយ​ឆ្នេរ​សុខា ដែលជា​តំបន់ឆ្នេរ​ដ៏​ពេញនិយម​បំផុត នៅក្នុង​ខេត្ត​ព្រះសីហនុ​។ គម្រោង Prince Golden Bay នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​នៅក្នុង​ទីក្រុង ដោយមាន​ចម្ងាយ​ត្រឹមតែ​៤០០ ម៉ែត្រ​ប៉ុណ្ណោះ ពី​ឆ្នេរ​ខ្សាច់ និង​សណ្ឋាគារ​សុខា ដែល​ជាទី​សម្គាល់​ទេសចរណ៍​ដ៏​ធំ​មួយ នៅក្នុង​ខេត្ត​ព្រះសីហនុ​។ នៅពេល​បញ្ចប់​ការសាងសង់ គម្រោង​នេះ នឹង​ស្វាគមន៍​ដល់​អ្នករស់នៅ​ប្រមាណ ៥០,០០០ នាក់ ជាមួយនឹង​ការរស់នៅ​ប្រកបដោយ​ភាព​ប្រណីត​។​


 
​មិន​ត្រឹមតែ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​នោះទេ គម្រោង Prince Golden Bay នឹង​វិវត្តន៍​ខ្លួន ទៅជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ នៃ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​
​គម្រោង Prince Golden Bay នាំមក​ជូន​ផ្សារ​ទំនើប​ខ្នាត​ធំ​ដំបូង​គេ​នៅក្នុង​ក្រុងព្រះសីហនុ​
​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Prince Golden Bay នឹង​ក្លាយទៅជា​កន្លែង​ដោះដូរ​ទំនិញ​ខ្នាត​ធំ ដំបូង​គេ​បង្អស់ នៅក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ទំហំ ៥០,០០០ ម៉ែត្រការ៉េ ដោយមាន​បែងចែក​ជា​ហាង​លក់ទំនិញ ផ្សារ​ទំនើប តូប ហាង​លក់រាយ និង​សេវាកម្ម​ជាច្រើន​ទៀត​។​




 
​គម្រោង Prince Golden Bay ផ្ដល់​ការរស់នៅ​បែប​ទំនើប​ជាមួយ​ជម្រើស​សម្បូរបែប​
 
​អា​ផាត​មិន នៅក្នុង​គម្រោង Prince Golden Bay មាន​ទំហំ និង​ការ​រចនា​ខុសៗ​គ្នា ដែល​សមស្រប​ជាមួយ​តម្រូវការ​ផ្សេងៗ​គ្នា នៃ​មនុស្ស​សម័យថ្មី​។ គម្រោង​ទាំងមូល​មាន យូ​នី​ត​ប្រភេទ​ស្ទូ​ឌី​យោ​សរុប ១៨៤៦ យូ​នី​ត​មាន​បន្ទប់​គេង​១ ចំនួន​១៧៥ និង​យូ​នី​ត​ដែលមាន​បន្ទប់​គេង​២ ចំនួន​៣៥៤ ដែលមាន​ទំហំ ចាប់ពី ៤២ ទៅ ៧៦ ម៉ែត្រការ៉េ អមដោយ​ទេសភាព​ស្រស់ស្អាត​របស់​សមុទ្រ​។ គ្រប់​យូ​នី​ត​ទាំងអស់ នឹង​បំពាក់​ទៅដោយ​សម្ភារ បរិក្ខារ​ទំនើប និង​មាន​គុណភាព​ខ្ពស់ ហើយ​អ្នក​រស់នៅក្នុង​អគារ​នេះ ក៏​អាច​រីករាយ ជាមួយ​ការផ្ដល់​ឲ្យ​ដ៏​សម្បូរបែប ដូចជា ក្លិប​ហាត់ប្រាណ អាង​ហែល​ទឹក និង​កន្លែង​អង្គុយលេង ជាមួយ​សួនច្បារ​ខៀវស្រងាត់​នៅ​ជាន់​ដំបូល​។​


 
​គម្រោង Prince Golden Bay ជា​គម្រោង​ដ៏​ល្អ​បំផុត សម្រាប់​ការវិនិយោគ ដោយ​ជា​មធ្យម​តម្លៃ​នៃ​យូ​នី​ត​នីមួយៗ នឹងមាន​ការកើនឡើង ប្រហែល ៨% ក្នុង​មួយឆ្នាំ​។ ហើយ​រាល់​ការ​ជាវ​យូ​នី​ត​ណាមួយ នៅក្នុង​គម្រោង Prince Golden Bay លោកអ្នក​គ្រាន់តែ​បង់ប្រាក់​កក ត្រឹម ៣០% ប៉ុណ្ណោះ នឹង​ទទួលបាន​ការធានា​ជួល​ត្រឡប់​វិញ ពី​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង ជាមួយ​អាត្រា​៨% ក្នុង​រយៈពេល​២​ឆ្នាំ​។ គម្រោង Prince Golden Bay នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង នៅ​ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ​។​




 
Realestate.com.kh មាន​មោទកភាព ក្នុង​ការនាំយក​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ដ៏​ធំ​របស់​កម្ពុជា​ត្រឡប់មកវិញ​។ ព្រឹត្តិការណ៍​ដ៏​មហាអស្ចារ្យ​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​
 
​សម្រាប់​ព័ត៌មាន​អំពី​ការ​ជាវ​ស្ដង់​ពិព័រណ៍ និង ការចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​
​សូម​ទំនាក់ទំនង​ទៅកាន់​៖
​នី​ន កាំ​ង (​ខ្មែរ និង ចិន​)
+855 78 637 323
+855 93 552 305
Tyler Stuart (English)
+855 12 599 699
+855 81 599 669
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com