ជាតិ
អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​នៅមុខ​ប្រាសាទអង្គរវត្ត ដែល​រៀបចំ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ទទួលបាន​ការសរសើ​រ​ពី​សាធារណជន ព្រោះ​គ្មាន​ការ​ចោល​សំរាម
12, Feb 2020 , 6:34 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃ​សៅរ៍ ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លងទៅនេះ គេ​ឃើញ​មានការ​រៀបចំ​កម្មវិធី​រត់ប្រណាំង​ម៉ារ៉ាតុងក្នុង​រយៈ​ចំងាយ​ខ្លី​មួយ​ដែល​ទីតាំង​ចាប់​ផ្តើមចេញពី​ទី​លានជល់ដំរី រហូតដល់​មុខ​ប្រាសាទអង្គរវត្ត​។ កម្មវិធី​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់ ដោយ​កីឡាករ កីឡា​ការ​នី​ភាគច្រើន ជា​បុគ្គលិក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត រួមមាន​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​មកពី​គ្រប់​បណ្តា​រាជធានី ខេត្ត​/​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ ក៏មាន​ការចែកជូន​ទឹកបរិសុទ្ធ សម្រាប់​អ្នកចូលរួម ព្រមទាំង​ការរៀបចំ​អាហារសម្រន់​ជាមួយ​កាហ្វេ​ជាដើម នៅ​ទីតាំង​មាត់​ត្រពាំង​សេះ​ខាងជើង (​មុខ​ប្រាសាទអង្គរវត្ត​)​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គេ​សង្កេតឃើញថា​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ មិនមាន​ការ​ចោល​សំរាម​ណាមួយ ដែល​គ្មាន​សណ្តាប់ធ្នាប់​នៅ​ទីសាធារណៈ​នោះទេ គិត​ចាប់ពី​ទីតាំង​ផ្តើម​រត់ រហូតដល់​គោលដៅ​ចុងក្រោយ ព្រមទាំង​ទីតាំង​រៀបចំ​អាហារសម្រន់​ផងដែរ​។ ទង្វើ​បែបនេះ មិន​ត្រឹមតែ​ជា​គំរូ​ដ៏​ល្អ​មួយ ក្នុងការ​ថែរក្សារ​បរិ​ស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​នោះទេ ថែមទាំង​ទទួលបាន​នូវ​ការកោតសរសើរ ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ភ្ញៀវទេសចរ​ទៀតផង​។​
 
​ព្រឹត្តិការណ៍​រត់ប្រណាំង ដែលមាន​សណ្តាប់ធ្នាប់​ល្អ​ក្នុង​ការរត់ ព្រមទាំង​មានការ​គ្រប់គ្រង​សំរាម​បាន​យ៉ាង​ល្អ​នេះ សបញ្ជាក់​ឱ្យឃើញថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​មួយ ក្នុងប្រទេស​កម្ពុជា មិន​ត្រឹមតែ​ជា​ស្ថាប័ន​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ទេ ហើយក៏​ជា​ស្ថាប័ន​មួយ ដែលមាន​វិន័យ​ល្អ ស្រលាញ់ និង​ថែរក្សា​បរិស្ថាន ព្រមទាំង​មាន​បុគ្គលិក​ប្រកបដោយ​ក្រមសីលធម៌ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com