ជាតិ
នាវា Westerdam៖ ឯកអគ្គរដ្ឋទូត​អាមេរិក​អរគុណ​កម្ពុជា ហើយលោក​បញ្ជូន​ក្រុមការងារ​ទៅ​ខេត្ត​ព្រះសីហនុ​
13, Feb 2020 , 6:51 am        
រូបភាព
ដោយ: រួបរួម
​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​កម្ពុ​ជា​ដែល​បានអនុញ្ញាត​ឲ្យ​នាវា MS Westerdam របស់​ក្រុមហ៊ុន Holland America Line ចូល​ចត​នៅ​ផែ​ព្រះសីហនុ នា​ថ្ងៃទី​១៣ ខែកុម្ភៈ​។



អត្ថបទទាក់ទង


​តាមរយៈ Twitter របស់ខ្លួន លោក Murphy បាន​បញ្ជាក់ថា នាវា​ដែលមាន​ពលរដ្ឋ​អាមេរិក​ជិះ​ផងដែរ​នោះ មិនមាន​របាយការណ៍​ទាក់ទង​នឹង​ករណី​ជំងឺ​រលាក​សួត COVID-19 នោះឡើយ ខណៈ​ក្រុមការងារ​ពេទ្យ​នៅលើ​នាវា កំពុង​តាមដាន​ពិនិត្យ​យ៉ាង​ដិតដល់​។​

​ក្រៅពី​អរគុណ​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​បាន​ជួយ​ក្នុង​រឿងនេះ លោក​ឯក​រដ្ឋទូត បាន​សរសេរ​នៅលើ Twitter របស់ខ្លួន​បន្ថែមថា ទូត​អាមេរិក បាន​បញ្ជូន​ក្រុមការងារ​មួយ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​ជាមួយ Westerdam និង​អាជ្ញាធរ​កម្ពុជា ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិក ឲ្យ​បាន​ចាកចេញ និង​ឲ្យ​ពួកគេ​វិល​ទៅកាន់​គោលដៅ​នានា​រៀងៗ​ខ្លួន​។​

«​យើង​ក៏​នឹង​សម្របសម្រួល​ផងដែរ​ជាមួយនឹង​ទូត​បរទេស​នានា សម្រាប់​ករណី​អ្នកដំណើរ​សញ្ជាតិ​ផ្សេងៗ​ទៀត​»​។ លោក​បាន​អះអាង​យ៉ាង​ដូច្នេះ មុននឹង​បន្ថែមថា ពលរដ្ឋ​អាមេរិក​ដែល​ពាក់ព័ន្ធ​អាចទាក់ទង​ទៅ​ស្ថានទូត​ដោយផ្ទាល់​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com