ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ! ប្រើពេលត្រឹមប៉ុន្មាននាទី កម្ចាត់ស្បែកងាប់ៗនិងមុនក្បាលខ្មៅ
× ឡើងមុនក្បាលខ្មៅជាបញ្ហាទូទៅបំផុតមួយដែលកើតមានមិនថាចំពោះមនុស្សប្រុស ឬស្រី! ភាគច្រើនវាកើតមានត្រង់ចង្កានិងច្រមុះ។
ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីវិធីងាយៗដោះស្រាយបញ្ហាស្បែកងាប់ៗនិងកម្ចាត់មុនក្បាលខ្មៅឆាប់រហ័ស ៖
• អ្វីដែលអ្នកត្រូវការ
ទឹកក្រូចឆ្មារស្រស់ពី ៥ ទៅ ៦ ដំណក់ និងម្សៅអង្ករ ១/២ ស្លាបព្រាកាហ្វេ។
• អ្វីដែលអ្នកត្រូវធ្វើ
លាយទឹកក្រូចឆ្មារស្រស់ជាមួយម្សៅអង្ករ។ កូរឱ្យសព្វ សឹមលាបដុសល្បាយថ្នមៗ យឺតៗក្នុងចលនាបែបរង្វង់លើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីបន្ថែមទៀត សឹមលាងសម្អាតចេញដោយប្រើទឹកត្រជាក់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com