ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយ​! ចង់​ទប់ស្កាត់​បញ្ហា​ស្បែក​មុខ​ជ្រីវជ្រួញ កុំ​ភ្លេច​ត្រសក់​
14, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ងាយ​រក ហើយ​មានតម្លៃ​សមរម្យ​និង​រសជាតិ​ឆ្ងាញ់ ត្រសក់​ថែមទាំង​អាច​ផ្ដល់​ផល​ល្អៗ​ជាច្រើន​ចំពោះ​សុខភាព រួមទាំង​សម្រស់​ទៀតផង​! កំពុង​បារម្ភ​អំពី​បញ្ហា​ស្បែក​ជ្រីវជ្រួញ​មែន​ទេ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​ប្រើប្រាស់​ត្រសក់​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ​នៃ​ស្បែក ៖
 
១. រូបមន្ត​ទី ១

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ចិត​សំបក​ត្រសក់​ធំ ១ ផ្លែ រួច​កិន​ត្រសក់​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​ដាក់​ក្នុង​ស្បៃ​ស្អាត​ពូត​យក​ទឹក​ត្រសក់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ បន្ទាប់មក​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹក​ត្រសក់ រួច​ផ្ដិតៗ​លើ​ផ្ទៃមុខ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
២. រូបមន្ត​ទី ២

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិត​សំបក​ត្រសក់​ចេញ រួច​ហាន់​ត្រសក់​ជា​បន្ទះៗ​។ បន្ទាប់មក​លាប​ទឹកឃ្មុំ​បន្តិច​លើ​តំបន់​ស្បែក​ដែលមាន​ស្នាម​ជ្រីវជ្រួញ រួច​បិត​បន្ទះ​ត្រសក់​ពីលើ​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១៥ ទៅ ២០ នាទី សឹម​យក​ត្រសក់​ចេញ និង​លាង​សម្អាត​មុខ​។​
 
​សម្គាល់ ៖ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ព្យាយាម​អនុវត្ត​ឱ្យបាន​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com