រកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​៤៤​នាក់​ទៀត​លើ​នាវា Diamond Princess នៅជប៉ុនធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​២១៨​នាក់​
អន្តរជាតិ
រកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​៤៤​នាក់​ទៀត​លើ​នាវា Diamond Princess នៅជប៉ុនធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​២១៨​នាក់​
13, Feb 2020 , 10:56 am        
រូបភាព
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ IStock
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ IStock
​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ អាជ្ញាធរ​សុខាភិបាល​ជប៉ុន បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ចំនួន ៤៤​នាក់​បន្ថែមទៀត នៅក្នុង​នាវា​កម្សាន្ត Diamond Princess​។ ការណ៍​នេះ ធ្វើ​ឲ្យ​តួលេខ ដែល​ជប៉ុន​បាន​រកឃើញ​អ្នកជំងឺ​សរុប​នៅក្នុង​នាវា កើនឡើង​រហូតដល់ ២១៨​ករណី​។


 
 បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន មនុស្ស​ចំនួន ៤៤​នាក់​បន្ថែមទៀត ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​ជំងឺ COVID-19 នៅក្នុង​នាវា​កម្សាន្ត Diamond Princess ដែល​ត្រូវបាន​ជប៉ុន​ឃាត់ទុក​នៅ​កំពង់ផែ Yokohama​។ 
 
​ក្នុងចំណោម​អ្នក​ផ្ទុក​ទាំង​៤៤​នាក់​នេះ មាន​ជនជាតិ​ជប៉ុន​ចំនួន ២៩​នាក់ ជនជាតិ​ផ្សេងទៀត​១៥​នាក់ ពោលគឺ​៤៣​នាក់ ជា​អ្នកដំណើរ និង ១​នាក់​ទៀត​គឺជា​កង​នាវិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Japan Times​។ 
 
​សូមបញ្ជាក់ថា នាវា​ទេសចរណ៍​មួយគ្រឿង​នេះ នឹងត្រូវ​ជប៉ុន​ឃាត់ទុក​រហូតដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ដើម្បី​ពិនិត្យមើល​ស្ថានភាព​សុខភាព​អ្នកដំណើរ​នៅក្នុង​នាវា​៕

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com