COVID-19 បង្ខំ​ឲ្យ​ការប្រណាំង F1 នៅ​ទីលាន​ចិន ត្រូវ​លើក​ពេល​
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 បង្ខំ​ឲ្យ​ការប្រណាំង F1 នៅ​ទីលាន​ចិន ត្រូវ​លើក​ពេល​
13, Feb 2020 , 7:19 pm        
រូបភាព
​កម្មវិធី​ប្រណាំង​រថយន្ត Formula One ក្នុង​ទីលាន​ប្រទេស​ចិន Chinese Grand Prix រដូវ​កាល​នេះ ត្រូវ​ផ្អាក​ទាំងស្រុង​ហើយ ដ្បិត​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​មេរោគ​រាលដាល​នៃ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19)​។​



​សហព័ន្ធ​កីឡា​ប្រណាំង​រថយន្ត (FIA) ដែល​គ្រប់គ្រង​ការប្រណាំង F1 បាន​ទទួលយក​សំណើ​ពី​អ្នករៀបចំ​កម្មវិធី​រប​ស់ភា​គី​ចិន​ដើម្បី​ពន្យា​ពេល​ការប្រណាំង​នៅ​ទីលាន​សៀង​ហៃ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែមេសា​។​
 
​យ៉ាងណាក៏ដោយ តាមរយៈ​សេចក្តី​ថ្លែង​ការ​មួយ​បាន​និយាយថា គ្រប់ភាគី​ទាំងអស់​នឹង​យក​វេលា​សមស្រប​មួយ​ដើម្បី​ពិភាក្សាគ្នា​អំពី​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការប្រណាំង​នេះ​វិញ​ក្នុង​រយៈពេល​ឆាប់ៗ​តាមតែ​អាចធ្វើ​ទៅបាន​។​
 
​មូលហេតុ​នៃ​ការសម្រេចចិត្ត​ផ្អាក​ការប្រណាំង​នេះ គឺធ្វើឡើង​ដើម្បី​ធានា​ដល់​សុខភាព និង​សុវត្ថិភាព​របស់​អ្នកបើកបរ ព្រមទាំង​បុគ្គលិក និង​អ្នកគាំទ្រ​ពី​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​រី​រុស​ប្រភេទ​ថ្មី (COVID-19)​។​
 
«​កម្មវិធី Grand Grand Prix របស់​ចិន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រតិទិន F1 ដែលមាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ជាច្រើន​។ FIA ទន្ទឹងរង់ចាំ​ការប្រណាំង​នៅក្នុង​ប្រទេស​ចិន​នឹង​ត្រឡប់មកវិញ​ឲ្យ​បាន​ឆាប់​បំផុត និង​សូម​ជូនពរ​អ្នក​គ្រប់គ្នា​នៅក្នុង​ប្រទេស​នេះ​ឲ្យ​សម្រេចបាន​ផល​ល្អ ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​»​។ សហព័ន្ធ​កីឡា​ប្រណាំង​រថយន្ត​ពិភពលោក​ថ្លែង​បែបនេះ​៕
 

Tag:
 COVID-19
  កូ​រ៉ូ​ណាវី​រុស​
  Grand Grand Prix
© រក្សាសិទ្ធិដោយ thmeythmey.com