ជាតិ
ពីនេះ ពីនោះ
«​សង្សារ​»​មានន័យ​ផ្ទុយ​ពី​«​សហាយ​»​យ៉ាងដូចម្តេច​?
31, Jan 2023 , 7:29 am        
រូបភាព
​មហាជន​ដែល​ប្រើពាក្យ «​សង្សារ​» ក្នុងន័យ​សេចក្តីស្នេហា រវាង​ប្រុស និង​ស្រី​។ ហើយ​ពាក្យ​«​សហាយ​»​ប្រើ​សំដៅលើ​បុរស និង​ស្រី្ត​ដែលមាន​គ្រួសារ ហើយ​លួច​ទៅ​មាន​អ្នក​ផ្សេងទៀត ដោយ​ស្រឡាញ់គ្នា​លួចលាក់​នោះ​។ ​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបង្ហាញ​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ ហាក់បី​ជាមាន​ន័យ​បញ្ចៀស​គ្នា​បន្តិច​។ 


 
​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​សហាយ​»​មានន័យ​ប្រសើរ​ជាង​ពាក្យ​«​សង្សារ​»​នៅត្រង់​អត្ថន័យ​ខ្លះៗ​។ 
 
«​សង្សារ​»​ជា​ដំណើរ​អន្ទោល​ទៅមក​, ដំណើរ​អន្ទោលកើតស្លាប់​មិន​ឈប់​មិន​ស្រាក​។ ខ្មែរ​ប្រើពាក្យ​«​សង្សារ​»​សំដៅ​សេចក្ដី​ថា ស្រី្ត​ជា​គូ​កំសត់​, ស្ត្រី​ជា​សហាយស្មន់ , ស្រី​នុ៎ះ​ជា​សង្សារ​របស់គេ​។ 
​ចំណែក​«​សហាយ​» មានន័យថា សម្លាញ់​, មិត្តសម្លាញ់​។ អ្នក​ដែល​ទៅ​ឬ​មកជា​មួយ​, អ្នក​ជូន​, អ្នក​កំដរ​, គ្នា​, អ្នក​ដែលជា​គ្នា (​បើ​ស្ត្រី​ជា សហាយិកា​)​។ 
 
​ខ្មែរ​ប្រើពាក្យ​នេះ​ដោយ​សំដៅលើ​ន័យ​ម្យ៉ាង​ទៀតថា បុរស​ស្ត្រី​ដែល​ដើរហើរ ឬ​ដែល​ខូចកា​ចនឹង​គ្នា​។ មាន​សហាយ មាន​ស្រី​ឬ​មាន​ប្រុស​ជា​អ្នកប្រព្រឹត្ត​ស្មន់អន្ធករ​នឹង​គ្នា​។ សហាយកំណាន់ សហាយ​ដែលជា​កំណាន់ចិត្ត​។ សហាយស្មន់ សហាយ​ដែល​ខូចកា​ចនឹង​គ្នា​ដល់​បែកការ​ត្រូវ​បង់ប្រាក់​ពិន័យ​មុខស្មន់​។ ប្រើ​ជា កិរិយាសព្ទ​ក៏បាន សហាយ​នឹង​គ្នា ដើរហើរ​នឹង​គ្នា​, ខូចកា​ចនឹង​គ្នា​។​ល​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com