អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូនដំបូងគេបង្អស់នៅខេត្តសៀមរាប
× ភ្នំពេញ - ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីភាពជោគជ័យនៃការដាក់ពង្រាយបង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា និងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា « ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវការបណ្តាញទំនាក់ទំនងគ្របដណ្តប់កាន់តែទូលំទូលាយ និងអាចទុកចិត្តបាន។ ការច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកាបូនថ្មីនេះ វាពិតជាសមស្របខ្លាំងណាស់ទៅនឹងបរិបទនៃតម្រូវការជាក់ស្តែងមួយនេះ។ បង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើគុណប្រយោជន៍សំខាន់ៗពីរយ៉ាងគឺ៖ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងឲ្យបានកាន់តែទូលំទូលាយ និងប្រសើរជាងមុន និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានក្នុងសហគមន៍ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់ អ៊ីដតខូ ចំពោះនិរន្តរភាព និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត»។
លោកបានបន្តថា «រចនាសម្ព័ន្ធថ្មីនេះ មានទម្ងន់ស្រាល ហើយត្រូវបានដំឡើងនៅលើដំបូលអាគារដែលមានកម្ពស់ប្រហែល១៥ ម៉ែត្រ។ រចនាសម្ព័ន្ធទាំងនេះ អាចដាក់ដំឡើងនៅលើដំបូលដោយមិនចាំបាច់បំពាក់ និងចងភ្ជាប់ទៅនឹងអាគារ ហើយមិនមានផលប៉ះពាល់ដល់អាគារដូចការដែលយើងប្រើប្រាស់នូវរចនាសម្ព័ន្ធធ្វើពីដែកនោះទេ។ វាអាចដំឡើងបានក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយវាសមស្របទៅនឹងតម្រូវការនៃផែនការរៀបចំទីក្រុងទៀតផង»។
កាលពីឆ្នាំមុន ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានកាត់បន្ថយការបំភាយកាបូនបានរហូតដល់ទៅ៥៤% ដែលសម្រេចបាននូវលទ្ធផលមួយឆ្នាំមុនគោលដៅរបស់ក្រុមហ៊ុន ហើយលើសផែនការដែលបានកម្រិតទុក ១៤% ។
ខណៈដែលប្រទេសនានានៅក្នុងពិភពលោក ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ ឌីជីថលរបស់ពួកគេ ហើយភាពចាំបាច់សម្រាប់ការតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរមានការកើនឡើងគួរឲ្យកត់សម្គាល់នោះ តម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមដែលមានភាពបត់បែន និងផ្តល់ផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថានក៏កំពុងតែមានការកើនឡើងផងដែរ។ សម្រាប់ក្រុមហ៊ុន អ៊ីដតខូ និរន្តរភាពគឺជាគោលការណ៍គ្រឹះតែមួយគត់ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុនមួយនេះកាន់តែទទួលបានជោគជ័យ ស្របពេលដែលក្រុមហ៊ុនបាននឹងកំពុងបំពេញបាននូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលកំពុងតែមានកើនឡើងជាលំដាប់នេះ។
ជាមួយនឹងការយកចិត្តទុកដាក់ឥតឈប់ឈរលើវិស្វកម្មបៃតង ពោលគឺនិរន្តរភាពនៃបរិស្ថាន ក្រុមហ៊ុន អ៊ីដតខូគ្រុប បានដាក់ពង្រាយនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងបានប្រើប្រាស់ថាមពលកកើតឡើងវិញយ៉ាងទូលំទូលាយផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់ពង្រាយរចនាសម្ព័ន្ធសរុបចំនួន ៣៥ ដែលត្រូវបានសាងសង់ពីសម្ភារថ្មីជំនួសប្រកបដោយភាពច្នៃប្រឌិត និងបំពាក់នៅតាមទីតាំងសរុបចំនួន ១៣៩៤ ទីតាំងជាមួយនឹងថាមពលកកើតឡើងវិញ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com