ជាតិ
​មេ WHO រីករាយ​ចំពោះ​លទ្ធផល​តេ​ស្តិ៍​អវិជ្ជមាន ហើយ​អរគុណ​រដ្ឋាភិបាល​ខ្មែរ​ម្តងទៀត​
13, Feb 2020 , 11:21 pm        
រូបភាព
ដោយ: រួបរួម
​លោក Tedros Adhanom Ghebreyesus តាមរយៈ Twitter របស់ខ្លួន បាន​សំដែង​ការរីករាយ ចំពោះ​លទ្ធផល​តេ​ស្តិ៍​អវិជ្ជមាន​សម្រាប់​ជំងឺ​រលាក​សួត COVID-19 លើ​អ្នកដំណើរ​២០​នាក់​លើ​នាវា Westerdam ដែលមាន​អាការ​មិន​ស្រួល​។ សម្រាប់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​រូបនេះ វា​ជា​ដំណឹង​ដ៏​ល្អ​មួយ ហើយ​លោក​បាន​អរគុណ​ម្តងទៀត​ចំពោះ​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​សាមគ្គីភាព និង​សកម្មភាព​មនុស្សធម៌​។​



អត្ថបទទាក់ទង


​លោក Tedros ក៏បាន​បង្ហាញ​ពី​ក្តីរំភើប​ផងដែរ ពេល​នាវា Westerdam ដែល​ផ្ទុក​អ្នកដំណើរ​២២៥៧​នាក់ (​បុគ្គលិក​នាវា​៨០២​នាក់) បាន​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ប្រទេស និង​កោះ​ចំនួន​៥​បាន​បរិ​សេធ ក្រោម​ហេតុផល​បារម្ភ​ពី COVID-19 ដែល​ក្នុងនោះ​រួមមាន ជប៉ុន តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ​។​

​លោក​បាន​ក៏​ទូរ​សព្ទ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង ផងដែរ ដើម្បី​តាមដាន​ស្ថានភាព​អ្នកដំណើរ​លើ​នាវា ហើយក៏​ទទួលបាន​ការអះអាង​ពី​អំពី​ការយកចិត្តទុកដាក់រ​បស់​កម្ពុជា​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com