ជាតិ
មេ WHO រីករាយចំពោះលទ្ធផលតេស្តិ៍អវិជ្ជមាន ហើយអរគុណរដ្ឋាភិបាលខ្មែរម្តងទៀត
× លោក Tedros Adhanom Ghebreyesus តាមរយៈ Twitter របស់ខ្លួន បានសំដែងការរីករាយ ចំពោះលទ្ធផលតេស្តិ៍អវិជ្ជមានសម្រាប់ជំងឺរលាកសួត COVID-19 លើអ្នកដំណើរ២០នាក់លើនាវា Westerdam ដែលមានអាការមិនស្រួល។ សម្រាប់អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះ វាជាដំណឹងដ៏ល្អមួយ ហើយលោកបានអរគុណម្តងទៀតចំពោះក្រសួងសុខាភិបាល និងរដ្ឋាភិបាលកម្ពុជាចំពោះសាមគ្គីភាព និងសកម្មភាពមនុស្សធម៌។
លោក Tedros ក៏បានបង្ហាញពីក្តីរំភើបផងដែរ ពេលនាវា Westerdam ដែលផ្ទុកអ្នកដំណើរ២២៥៧នាក់ (បុគ្គលិកនាវា៨០២នាក់) បានសំចតនៅកំពង់ផែព្រះសីហនុ នាល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេស និងកោះចំនួន៥បានបរិសេធ ក្រោមហេតុផលបារម្ភពី COVID-19 ដែលក្នុងនោះរួមមាន ជប៉ុន តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ។
លោកបានក៏ទូរសព្ទទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ផងដែរ ដើម្បីតាមដានស្ថានភាពអ្នកដំណើរលើនាវា ហើយក៏ទទួលបានការអះអាងពីអំពីការយកចិត្តទុកដាក់របស់កម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com