គួរ​អាន​! មិន​ចង់​ធុំក្លិន​មាត់​ក្រោយ​ញុាំ​ខ្ទឹម កុំ​ភ្លេច​ធ្វើបែបនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គួរ​អាន​! មិន​ចង់​ធុំក្លិន​មាត់​ក្រោយ​ញុាំ​ខ្ទឹម កុំ​ភ្លេច​ធ្វើបែបនេះ​
14, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រាកដជា​ធ្លាប់​ជួប​បញ្ហា​ធុំក្លិន​មាត់​ក្រោយពេល​ទទួលទាន​ខ្ទឹម​! ថា​តើ​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង​នឹង បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​ក្លិន​មាត់​ក្រោយ​ញ៊ាំ​ខ្ទឹម ៖
 
១. ដុសធ្មេញ​និង​ខ្ពុរ​សម្អាត​មាត់​ឱ្យបាន​ត្រឹមត្រូវ​

​វិធី​នេះ​នឹង​ជួយ​កម្ចាត់​កំទេចកំទី​ខ្ទឹម​ដែល​ជាប់​ធ្មេញ ហើយ​ធ្វើឱ្យ​ក្លិន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ឆាប់រហ័ស​។ ការ​ដុស​សម្អាត​ធ្មេញ​ក៏​ជួយ​កម្ចាត់​ពពួក​បាក់តេរី​ដែល​បង្ក​ក្លិន​មាត់​មិនល្អ​ផងដែរ​។​
 
២. ទំពារ​ជី​អង្កាម​

​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol និង​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ជួយ​ប្រយុទ្ធប្រឆាំង​សារធាតុ halitosis ដែល​បង្កបញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទំពារ​ស្លឹក​ជី​អង្កាម​មួយចំនួន​ក្នុង​មាត់​។ ស្ករ​កៅស៊ូ​ផ្សំ​ឡើង​ពី​ជី​អង្កាម​ក៏មាន​ប្រសិទ្ធ​ភាពដូចគ្នា​។​
 
៣. ទទួលទាន​តែ​បៃតង​

​សារធាតុ​មួយចំនួន​ក្នុង​តែង​បៃតង​ពិសេស polyphenols អាច​បន្សាប​សមាសធាតុ​ដែល​បង្ក​ក្លិន​មិនល្អ​ក្នុង​ខ្ទឹម​។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​តែ​បៃតង​ក្រោយពេល​ញ៊ាំ​ខ្ទឹម​ដើម្បី​បំបាត់​ក្លិន​មាត់​។​
 
៤. ទទួលទាន​ទឹកក្រូច​ឆ្មារ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជញ្ជក់​ក្រូចឆ្មារ​មួយ​ចំនិត ឬ​ច្របាច់​វា​ក្នុង​ទឹក ១ កែវ​។ វិធី​នេះ​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​ក្លិន​មាត់​ដែល​បណ្ដាលមកពី​ការទទួល​ទាន​ខ្ទឹម​។​
 
៥. ទទួលទាន​ផ្លែ​ប៉ោម​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ oxidized polyphenols ដែល​ជួយ​កម្ចាត់​ក្លិន​មិនល្អ​ក្នុង​មាត់​បាន​យ៉ាង​ឆាប់រហ័ស​។ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ជួយ​សម្អាត​ធ្មេញ​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com