ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! អាហារ​មើម​អ្វីខ្លះ​ដែល​អ្នក​គួរ​ញ៊ាំ​ដើម្បី​សុខភាព​ប្រសើរ​?
14, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដឹង​ទេ​ថា​តើ​អ្នក​គួរ​រួមបញ្ចូល​អាហារ​មើម​អ្វីខ្លះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ល្អប្រសើរ​ចំពោះ​សុខភាព​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​មើម​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន ៖
 
១. ឆៃថាវ​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ beta-carotene ក៏ដូចជា flavonoids ដែល​គាំទ្រ​មុខងារ​នៃ​ថ្លើម​។ សារធាតុ anthocyanins និង phytochemicals ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​ផងដែរ​។ ម្យ៉ាងវិញទៀត​ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ​ដែលមាន​ប្រសិទ្ធភាព​ជួយ​សម្អាត​កំទេចកំទី​អាហារ​ដែល​ជាប់គាំង ឬ​ទាក់​ក្នុង​ពោះវៀនធំ​។ វា​ក៏​ជួយ​សម្របសម្រួល​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​គួរឱ្យកត់សម្គាល់​។​
 
២. ដំឡូង​ផ្អែម​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B6 វីតាមីន C វីតាមីន E និង​ជាតិ​សរសៃ​។ ដូច្នេះ​អ្នក​មិនគួរ​ភ្លេច​រួមបញ្ចូល​ដំឡូង​ផ្អែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ឡើយ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។​
 
៣. រមៀត​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រ​ឆាំ​អុកស៊ីតកម្ម ពិសេស​សារធាតុ curcumin ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​។​
 
៤. ខ្ញី​

​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​ការ​រលាក​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ប្រព័ន្ធ​ភាពស៊ាំ រួមបញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅថា gingerols ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​អ្នក​អាច​ទទួលបាន​ពី​ការរួមបញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​រួមមាន​កម្ចាត់​កោសិកា​មហារីក ជំរុញ​ចរន្តឈាម​ហូរ បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត ពង្រឹង​សុខភាព​បេះដូង និង​កាត់បន្ថយ​សម្ពាធ​ឈាម ។​
 
៥. ឆៃថាវ​ក្រហម​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ចាំបាច់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ បន្លែ​មើម​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម tannins សារធាតុ anthocyanins សារធាតុ quercetin ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ផ្សេងទៀត​ដែល​សុទ្ធតែ​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com