ផ្សារ និង​ចំណតរថយន្ត​ឈូក​មាស​ស្វាយ​អ​ន្ទ​រ​ដំណើរ​ជា​ផ្លូវ​ការព្រម​គ្នា​នៅលើ​ទឹកដី​នៃ​ខេត្តព្រៃវែង​
អត្ថបទពាណិជ្ជកម្ម
ផ្សារ និង​ចំណតរថយន្ត​ឈូក​មាស​ស្វាយ​អ​ន្ទ​រ​ដំណើរ​ជា​ផ្លូវ​ការព្រម​គ្នា​នៅលើ​ទឹកដី​នៃ​ខេត្តព្រៃវែង​
14, Feb 2020 , 10:27 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ផ្សារ​ឈូក​មាស ស្វាយ​អ​ន្ទ​របា​ន​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ ស្របគ្នា​ជាមួយនឹង​ចំណត​ឈូក​មាស ដែរ​មាន​ទំហំ​ធំ​សម្រាប់​ជា​ចំណតរថយន្ត​បាន​ច្រើន​ដែរ​មាន​ទីតាំងនៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែលមាន​ការអញ្ជើញ​ចូលរួម​អធិបតីភាព​ពី​សំណាក់​លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង​។
 
​នៅក្នុង​ការបើក​ឲ្យ​ដំណើរការ​ផ្សារ និង​ចំណត​ឈូក​មាស​នេះ លោក ហៀក អេង​ឡាយ ប្រធាន​ក្រុមហ៊ុន ស្វាយ​អ​ន្ទ​រ​អ៊ិន​វេស​ម៉ិ​ន ឯ​.​ក បាន​មានប្រសាសន៍ថា «​លោក​និង​ប្តេជ្ញាចិត្ត​ជំរុំ​ការ​អភិ​វ​ឌ្ឃ​ក្នុង​តំបន់​ស្វាយ​អ​ន្ទ​រ​នេះ​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ជាពិសេស​តំបន់​នេះ​មាន​សក្តានុភាព​ពិសេស​ត្រង់ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​តែម្ដង ព្រោះ​ជា​តំបន់​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៨ និង​ផ្លូវជាតិ​លេខ​១១ ងាយស្រួល​សម្រាប់​ប្រជាជន ឬ​អាជីវករ​ប្រកប​របរ​នៅទីនេះ​។ លោក បានបញ្ជាក់​ទៀតថា ទៅ​៥​ឆ្នាំ​ខាងមុខ​តំបន់​នេះ​និង​មានការ​រ​រីកចម្រើន​ខ្លាំងខ្លា​បន្ថែមទៀត​។​»
 
​លោក រ៉េត ភ័​ក្ស ប្រធាន​ទីផ្សារ​នៃ ក្រុមហ៊ុន ស្វាយ​អ​ន្ទ​រ​អ៊ិន​វេស​ម៉ិ​ន ឯ​.​ក បាន​បន្ថែម​ពីលើ​នេះ «​ថា​ផ្សារ​នេះ​គឺជា​ផ្សារ​សម្រាប់​ស្តុក​ទំនិញ​ទាំង​បោះ​ដុំ និង​រាយ​ដែលមាន​ទំនិញ​ជាច្រើន​មុខ​សម្រាប់​អាជីវករ​តាម​តម្រូវការ​របស់​ពួកគាត់​។​»
 
​ដោយ​ក្រឡេកឃើញ​សក្ដានុពល​ខ្លាំង​នៅ​តំបន់​ដែរ​កំពុង​អភិវឌ្ឍ​ឥតឈប់ឈរ ក្រម​ហ៊ុន ស្វាយ​អ​ន្ទ​រ អ៊ី​ន​វេស​ម៉ិ​ន ឯ​.​ក ក៏បាន​បើក​លក់​សម្រាប់​អា​ជីក​ដែរ​មានតម្លៃ​ចាប់ពី ៥៥០០ ដុល្លា ក្នុង​មួយ​តូប​។ កាន់តែ​ពិសេស​ជាងនេះទៀត អាជីវក​ទាំងអស់​ក៏​អាច​បង់​រំ​លោះ​ក្នុងតម្លៃ​សមរម្យ​ជាមួយនឹង​លក្ខខណ្ឌ​ងាយៗ​ផងដែរ​។​
 
​គួរ​បញ្ចា​ក់ថា ផ្សារ​ឈូក​មាស ស្វាយ​អ​ន្ទ​រ​ថ្មី នឹង​ចំណត​ឡាន​ថ្មី បាន​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ ២​ហិកតា ដែរ​មាន​ចំនួន ៣៩៥ តូប ដែរ​ត្រៀម​សម្រាប់​អាជីវករ​ប្រកប​អាជីវកម្ម ដើម្បី​ព​ង្រឹ​ក​សេដ្ឋកិច្ច​មួយផ្នែក​សម្រាប់​គ្រួសារ​របស់​ពួកគាត់​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com