អត្ថបទពាណិជ្ជកម្ម
ពិបាកចិត្ត​ត្បិត​ប្រាក់ខែ​ប៉ុណ្ណឹង​សង​គេ​ពេលណា​អស់ ត្រូវ​៥០​លាន​រៀល​ពី ស្រា​បៀរ​កម្ពុជា​ភ្លែត ដោះបំណុល​៣​ឆ្នាំ​បាន​ភ្លាម​
14, Feb 2020 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​អារម្មណ៍​ដែល​ខ្លាចចិត្ត ព្រួយបារម្ភ​ពី​លុយ​ដែល​បាន​ខ្ចី​យកមក​ធ្វើ​ផ្ទះ​ត្រូវបាន​រសាយ​ពី​ទ្រូង​អ្នកស្រុក​បាទី ខេត្តតាកែវ​ម្នាក់ គឺ​អ្នកស្រី ផាន់ ដុ​ជ​ឌី ក្រោយ​ត្រូវ​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២៤ មករា ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​កន្លងទៅ​ថ្មីៗ​នេះ​។
 
​លោកស្រី​បាន​រៀបរាប់ថា​៖ «​ទឹកប្រាក់​៥០​លាន​រៀល​នេះ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ប្តី​ប្រពន្ធ​ខ្ញុំ​បាន​ច្រើនណាស់ ព្រោះ​ពួក​ខ្ញុំ​កំពុងតែ​ខ្វល់ចិត្ត​រឿង​ជំពាក់​លុយ​បងថ្លៃ​សម្ភារៈ​យកមក​ធ្វើ​ផ្ទះ​យូរ​ដែរ​ហើយ សង​មិនទាន់​អស់​។ បងថ្លៃ​ក៏​កំពុង​ត្រូវការ​លុយ​ទៀត​។ ខ្ញុំ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ត្រឹម​សម្លឹងមុខ​គ្នា ព្រោះ​មិនដឹង​ទៅរក​លុយ​៦​ពាន់​ដុល្លារ​ឯណា​បាន​សង​គេ​ភ្លាមៗ​ទេ​។ ដល់​តែ​ត្រូវ​រង្វាន់​ធំ​ឥត​ព្រៀងទុក​អីចឹង ខ្ញុំ​ក៏​អរ​រំភើប​រក​ពាក្យ​និយាយ​មិន​ចេញ​ទេ​»​។ 
 
​អ្នកស្រី ដុ​ជ​ឌី ដែល​បច្ចុប្បន្ន​ជា​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​កន្លែង នៅ​ខេត្តតាកែវ ក៏បាន​បញ្ជាក់ថា ក្រោយពី​យក​ទឹកប្រាក់​សំណាង​នេះ​ទៅ​សង​បងប្អូន​រួច គាត់​នឹង​យកប្រាក់​ដែល​នៅសល់​ទៅធ្វើ​ផ្ទះ​បន្ថែម ព្រោះ​កំពុង​ខ្វះខាត​ផ្នែក​ចង្ក្រាន​បាយ និង​បន្ទប់ទឹក​។ 
 
​អ្នក​ម្តាយកូន​២​រូបនេះ​បាន​ប្រាប់​អំពី​ដំណើររឿង​នៃ​ការ​ឈ្នះ​រង្វាន់​នេះ​ថា ស្វាមី​របស់គាត់​បាន​ហូប ស្រា​បៀរ កម្ពុជា ពីរ​នាក់​ប្អូនថ្លៃ​។ គ្រាន់តែ​គាស់​បាន​ម្នាក់​មួយ​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​៥០​លាន​ក្នុង​ក្រវិល​កំប៉ុង​។ ស្វាមី​គាត់​អរ​ណាស់​ស្ទុះ​រត់ឡើង​លើផ្ទះ​ទៅប្រាប់​គាត់ ហើយ​នាំគ្នា​ហ៊ោ​លើផ្ទះ​ទាំងអស់គ្នា ព្រោះ​រំភើប​ពេក​៕ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com