អត្ថបទពាណិជ្ជកម្ម
ទិញ​ទំនិញ​តម្លៃ​ត្រឹមតែ​១​ដុល្លា​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​មេ​ហ្គា​ឌី​ស​
14, Feb 2020 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​មេ​ហ្គា​ឌី​សលក់​សម្ភាស​ប្រើប្រាស់​ក្នុង​គេហដ្ឋាន និង​សណ្ឋាគារ​ម៉ាក​ល្បីៗ​សាខា 271 ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​ជាមួយនិង​ការដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​ម៉ាក Servewell នៅ​ថ្ងៃទី​១៤ កុម្ភៈ ២០២០ នេះហើយ​ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៤៨៧ ផ្លូវ​២៧១ (​ទល់មុខ​ច្រកចូល​បុរី​ជី​ម៉ុង​)​។​
 
​នៅថ្ងៃនេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ដៃគូ​អាជីវកម្ម និង​បណ្តា​អ្នកសារព័ត៌មាន​ច្រើន​កុះករ​។​
 
​លោក ហ៊ុយ ប៉េង​លាង នាយក​គ្រប់គ្រង​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹងថា​នេះ​គឺជា​សាខា​ហាង​មេ​ហ្គា​ឌី​ស​ទី​២​របស់​យើង​ដែល​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ព្រមជាមួយ​ការដាក់​បង្ហាញ​នូវ​ផលិតផល​ចានជ័រ​ម៉ាក​សឺ​វែ​ល (​គ្មាន​សារធាតុពុល​) ពី​ប្រទេស​ឥណ្ឌា​ដែល​ក្រុមហ៊ុន​ទើប​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​គួរ​រលឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី ១៧ មករា ក្រុមហ៊ុន​បាន​បើកសម្ពោធ​ហាង​មេ​ហ្គា​ឌី​ស​សាខា​ទី​១ នៅ​ជា​ន់ទី​១ ផ្សារ​បាយ័ន ទួលគោក​។  លោក​បាន​សង្កត់ធ្ងន់ថា ហាង​របស់​យើង​ផ្តល់នូវ​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ​ជាមួយ​សេវាកម្ម​អតិថិជន​ល្អប្រសើរ ហើយ​លោក​សង្ឃឹមថា​ហាង​ថ្មី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងច្រើន​ផងដែរ​។​
 
​ម្យ៉ាងវិញទៀត​លោក​បានបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​គ្រោង​នឹង​បើក​ពីរ​សាខា​នៅ​តំបន់​សំខាន់ៗ​ផ្សេងទៀត​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២០​នេះ ព្រមជាមួយ​ការយក​ផលិតផល​ម៉ាក​ល្បីៗ​ជាច្រើន​ទៀត​ពី​ក្រៅប្រទេស​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញ​នៅក្នុង​ហាង​។​


 
​ក្នុងឱកាស​នេះដែរ​មានការ​បញ្ចុះតម្លៃ​រហូត​ដល់ ៣០% គ្រប់មុខ​ទំនិញ​ទាំងអស់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ កុម្ភៈ ២០២០​។​


 
​កាន់តែ​ពិសេស​សម្រាប់​អតិថិជន ១០០ នាក់​ដំបូង​អាច​ទិញ​ទំនិញ​តម្លៃ​ត្រឹមតែ ១​ដុល្លា​ប៉ុណ្ណោះ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​មុខទំនិញ​ដែល​បានកំណត់​។ *​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​
 
​នៅក្នុង​កម្មវិធី​នេះដែរ​ក្រុមហ៊ុន​បាន​ចែក​អំណោយ​ទៅកាន់​សិស្ស​ក្រីក្រ​មកពី​សាលាបឋមសិក្សា​ហ៊ុន​នាង​បឹងត្របែក​ខាងត្បូង​ចំនួន​ប្រហែល ៥០​នាក់ ដែល​ម្នាក់ៗ​ទទួលបាន​ដូចជាៈ សៀវភៅ ប៊ិច ខ្មៅ​ដៃ និង​ដប​ទឹក​ផងដែរ​។​










  
​ក្រុមហ៊ុន មេ​ហ្គា​ឌី​ស ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុងការ​នាំចូល និង​ចែកចាយ​ផលិតផល​ម៉ាក​ល្បីៗ​ពី​ក្រៅប្រទេស​ដូចជា​៖
 
-​សំភារៈ​គ្រែ​គេង ពូក ខ្នើយ ម៉ាក Everon (​ប្រទេស​កូរ៉េ​) និង ម៉ាក Goodnite (​ម៉ាឡេស៊ី​)
-​សំភារៈប្រើប្រាស់​ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (​ប្រទេស​ប្រេ​ស៊ី​ល​)
-​សំភារៈ ចានជ័រ (​គ្មាន​សារធាតុពុល​) ម៉ាក Servewell (​ប្រទេស​ឥណ្ឌា​)
-​ដប​ទឹក ម៉ាក eplas និង ប្រភេទ​ប្លា​ស្ទិ​ក (​គ្មាន​សារធាតុពុល​) ម៉ាក Elianware (​ប្រទេស​ម៉ាឡេស៊ី​)៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទូរ​សព្ទ​លេខ 087 735 999 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Megadis Store​។ 



Tag:
 Megadis
© រក្សាសិទ្ធិដោយ thmeythmey.com