អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​អាន់​ឆ័​រ​នឹង​ចាប់​រង្វាន់​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៩-២០២០ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​
01, Jan 2022 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ​ទី ១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ ស្រា​បៀ​អាន់​ឆ័​រ​នឹង​រៀបចំ​ការចាប់​រង្វាន់​លើកទីមួយ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៩-២០២០ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀ​អាន់​ឆ័​រ​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​
 
កម្មវិធី Anchor Fun Zone នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា អ្នកនាង មាស សុខ​សោភា លោក ហ្សូ​នូ អ្នកនាង សុគន្ធ នីសា និង លោក ឌី​ឌី​។​
 
​កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៩ ដល់ ខែកញ្ញា ឆ្នាំ​២០២០​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​១​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅកាន់​កោះ​បាលី ចំនួន ៥០ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង​។​
 
​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​? 
​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!! 
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com